Breaking News

សហរដ្ឋអាម៉េរិកផ្តល់មីស៊ីលប្រឆាំងរ៉ាដា AGM-88 HARM ដល់យោធាអ៊ុយក្រែន!!

សហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងផ្តល់កាំជ្រួចប្រឆាំងរ៉ាដាដល់យោធាអ៊ុយក្រែនដើម្បីធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីមានការធ្លាក់ចុះខ្សោយ ។ ប្រភពរុស្ស៊ីបានចែករំលែករូបថតដែលបង្ហាញអំពីសំណល់នៃមីស៊ីល AGM-88 HARM ផលិតដោយសហរដ្ឋអាម៉េរិក ដែលបាញ់ចេញដោយកងកម្លាំងអ៊ុយក្រែននៅជិតទីតាំងកងទ័ពរបស់រុស្ស៊ី ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយថា មីស៊ីលនេះមិនដែលមាននៅក្នុងឃ្លាំងអាវុធយោធារបស់អ៊ុយក្រែននោះទេ ហើយអាម៉េរិកក៏មិនដែលនិយាយថា ខ្លួននឹងផ្តល់ឲ្យទីក្រុងគៀវនូវមីស៊ីល AGM-88 HARM នេះនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version