សហរដ្ឋអាម៉េរិកប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងចរចាជាមួយរុស្ស៊ីនូវសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី ហើយក៏បានហៅឲ្យប្រទេសចិនចូលរួមផងដែរ!!
Read Time:1 Minute, 33 Second
Views:243

សហរដ្ឋអាម៉េរិកប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងចរចាជាមួយរុស្ស៊ីនូវសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី ហើយក៏បានហៅឲ្យប្រទេសចិនចូលរួមផងដែរ!!

1 0

ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការចរចាលើ “កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី” ជាមួយរុស្ស៊ី ដើម្បីជំនួសសន្ធិសញ្ញា New STARTឬសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រដែលនឹងផុតកំណត់នៅឆ្នាំ2026 ។ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃចន្ទនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលសន្និសីទពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើកទីដប់ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន​​រដ្ឋរុស្ស៊ី TASS ។

លោក បៃដិន បាននិយាយថា “ថ្ងៃនេះ រដ្ឋបាលរបស់ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាបន្ទាន់នូវក្របខ័ណ្ឌគ្រប់គ្រងអាវុធថ្មី ដើម្បីជំនួសសន្ធិសញ្ញា New START ​ដែលវានឹងផុតកំណត់នៅឆ្នាំ 2026 ។ ប៉ុន្តែការចរចាទាមទារឱ្យមានដៃគូដែលមានឆន្ទៈក្នុងការប្រតិបត្តិការដោយស្មោះត្រង់” ។

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ក៏បាននិយាយផងដែរថា ប្រទេសចិនក៏គួរតែចូលរួមក្នុងការចរចាលើសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីផងដែរ ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិពីទីក្រុងកំពង់ផែ Odessa ឆ្លងកាត់សមុទ្រខ្មៅជាលើកដំបូង !!
Next post ពិភពលោកកំពុងវិលត្រឡប់ទៅកាន់យុគសម័យធ្យូងថ្មសារថ្មីម្តងទៀត ដោយសារតែតម្រូវការធ្យូងថ្មមានការកើនឡើងខ្លាំង!!