សហរដ្ឋអាម៉េរិកប្រកាសជោគជ័យលើការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយពីលើយន្ដហោះទម្លាក់គ្រាប់បែក B-2 Spirit
Breaking News

សហរដ្ឋអាម៉េរិកប្រកាសជោគជ័យលើការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយពីលើយន្ដហោះទម្លាក់គ្រាប់បែក B-2 Spirit

ក្រុមហ៊ុន Northrop ដែលជាក្រុមហ៊ុនផលិតយន្ដហោះ B-2 Spirit របស់សហរដ្ឋអាម៉េរិក ប្រកាសអំពីជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ 500ម៉ាយ ពីលើយន្ដហោះទម្លាក់គ្រាប់បែក B-2 Spirit របស់ខ្លួន ។ បញ្ហានេះបានធ្វើឱ្យទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្រទេសអូស្ត្រាលីចង់ធ្វើការបញ្ជារទិញយន្ដហោះទម្លាក់គ្រាប់បែក B-21 ដែលទំនើបជាង B-2 Spirit របស់អាម៉េរិកយកមកធ្វើការប្រចាំការក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The SUN ។

ក្រុមហ៊ុន Northrop Grumman បាននិយាយកាលពីថ្ងៃទី25 ខែសីហា កន្លងមកនេះថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរយៈចម្ងាយឆ្ងាយ B-2 Spirit ដ៏ល្បីល្បាញរបស់យោធាសហរដ្ឋអាម៉េរិក បានធ្វើការបាញ់សាកល្បងដោយ ជោគជ័យកាលពីខែធ្នូ ឆ្នាំ2021 បន្ទាប់ពីយន្ដហោះនេះបានបាញ់មីស៊ីលបំបាំងកាយរយៈចម្ងាយឆ្ងាយដំបូងបង្អស់គឺ AGM-158B JASSM-ER ដែលមានរយៈចម្ងាយឆ្ងាយដល់ទៅ 500ម៉ាយរួចនោះ ។ មីស៊ីលបំបាំងកាយរយៈចម្ងាយឆ្ងាយដំបូងបង្អស់ AGM-158B JASSM-ER នេះអាចវាយប្រហារគ្រប់គោលដៅ និងគ្រប់ទីកន្លែងទាំងអស់ ។ ទីក្រុងប៉េកាំងធ្លាប់បានព្រមានប្រទេសអូស្ត្រាលីពាក់ព័ន្ធទៅនឹងការចង់ទិញយន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ B-21 ថ្មីរបស់សហរដ្ឋអាម៉េរិក ព្រោះដោយសារខ្លួនព្រួយបារម្ភថា យន្ដហោះនេះអាចគំរាមកំហែងដល់ផ្នែកសន្តិសុខរបស់ចិន ។ ការព្រួយបារម្ភនេះគឺកើតមានឡើងបន្ទាប់ពីបណ្ដាញសារព័ត៌មាន The Sun បានរាយការណ៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាម៉េរិកបានបញ្ជូនយន្ដហោះកំណាចទាំងនោះហោះហើរតាមដានរួមគ្នាជាមួយប្រទេសអូស្រ្តាលីលើមហាសមុទ្រប៉ាស៊ីហ្វិក ។

Leave a Reply

Your email address will not be published. Required fields are marked *