សហរដ្ឋអាម៉េរិកប្រកាសចាប់ផ្តើមបើកកិច្ចចរចា ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយកោះតៃវ៉ាន់ ខណៈចិនកំពុងសម្លឹងមើលមិនដាក់ភ្នែក!!
Breaking News

សហរដ្ឋអាម៉េរិកប្រកាសចាប់ផ្តើមបើកកិច្ចចរចា ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយកោះតៃវ៉ាន់ ខណៈចិនកំពុងសម្លឹងមើលមិនដាក់ភ្នែក!!

រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើមការចរចាជាមួយតៃវ៉ាន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលមានបំណងកាត់ខ្សែអាត់ក្រហម ធ្វើឱ្យមានភាពចុះសម្រុងនឹងស្តង់ដារការងារ និងទប់ទល់នឹងការអនុវត្តមិនមែនទីផ្សារ ដែលជាវិធានការជាក់ស្តែងមួយក្នុងគោលបំណងប្រឆាំងនឹងប្រទេសចិនដីគោក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ។

តំណាងពាណិជ្ជកម្មរងរបស់សហរដ្ឋអាម៉េរិកលោក Sarah Bianchi បាននិយាយថា ជុំទីមួយនៃកិច្ចចរចានឹងចាប់ផ្តើមនៅដើមរដូវស្លឹកឈើជ្រុះ ដើម្បីបង្កើតផែនទីបង្ហាញផ្លូវប្រកបដោយមហិច្ឆតាសម្រាប់ការចរចាក្រោមគំនិតផ្តួចផ្តើមអាម៉េរិក-តៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សទី 21″។

ការចរចានឹងប្រព្រឹត្តទៅក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថានអាម៉េរិកនៅតៃវ៉ាន់ (AIT) ដែលជាស្ថានទូតរបស់វ៉ាស៊ីនតោននៅលើកោះនេះ និងការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិនៅទីក្រុងវ៉ាស៊ីនតោន (Tecro) ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីរយៈពេលដ៏តានតឹងបំផុតមួយនៅក្នុងទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងប៉េកាំង ដែលបង្កឡើងដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក្នុងខែនេះ ដែលជាសកម្មភាពដែលបង្កឱ្យមានសមយុទ្ធយោធាបាញ់គ្រាប់ពិតដោយកងទ័ពរំដោះប្រជាជនចិនដែលស្ទើរតែឡោមព័ទ្ធកោះតៃវ៉ាន់ទៅហើយ ។

Leave a Reply

Your email address will not be published. Required fields are marked *