សហរដ្ឋអាម៉េរិកបាននឹងកំពុងព្យាយាមគ្រប់គ្រងលើតម្លៃប្រេងរបស់ប្រទេសរុស្ស៊ី!!
Breaking News

សហរដ្ឋអាម៉េរិកបាននឹងកំពុងព្យាយាមគ្រប់គ្រងលើតម្លៃប្រេងរបស់ប្រទេសរុស្ស៊ី!!

បណ្ដាញផ្សព្វផ្សាយព័ត៌មាន RT បានចុះផ្សាយថា សហរដ្ឋអាម៉េរិកកំពុងដាក់ចេញនូវគម្រោងក្នុងការកំណត់លើតម្លៃប្រេងរបស់ប្រទេសរុស្ស៊ីដែលបានលក់ចេញ ។ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាម៉េរិក បានផ្ដល់បទសម្ភាសន៍ជាមួយនឹង Wall Street Journal ដែលបានចុះផ្សាយកាលពីថ្ងៃពុធកន្លងមកនេះថា យើងនឹងគ្រប់គ្រងលើតម្លៃប្រេងដែលរុស្ស៊ីលក់ចេញ តែយើងនឹងរក្សាឲ្យនៅក្នុងកម្រិតមួយដែលអាចនៅចំណេញបាន ហើយនៅតែអាចផលិតវាបន្តទៅទៀត ។


វិធីសាស្រ្ដក្នុងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក៖ ដាក់ចេញនូវគោលការណ៍កំណត់ឲ្យនាវាដឹកប្រេងនានាដែលបានដឹកប្រេងរបស់រុស្ស៊ី សំដៅដល់ម្ចាស់នាវាដែលទទួលបានសិទ្ធិ និងការធានារាប់រងគ្រោះថ្នាក់ពីស្ថាប័ណ្ណសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបតែប៉ុណ្ណោះ ដោយអាម៉េរិក ជាអ្នកកំណត់ថ្លៃក្នុងតម្លៃណាមួយ ហើយម្ចាស់នាវាត្រូវទទួលយកការកំណត់តម្លៃមួយនេះ ដោយពួកគេត្រូវបង្ហាញប័ណ្ណប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ និងឯកសារពាក់ព័ន្ធទៅនឹងម្ចាស់នាវា ។ ដោយឡែកម្ចាស់នាវាទាំងនោះភាគច្រើនជាក្រុមហ៊ុនរបស់ប្រទេសលោកខាងលិច ទិញធានារ៉ាប់រងលើគ្រោះថ្នាក់នាវា គ្រោះថ្នាក់ក្នុងពេលដឹកទំនិញ ហើយក្រុមហ៊ុនធានារ៉ាប់រងផ្លូវសមុទ្រធំៗរបស់ពិភពលោកមានទីតាំងនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ហើយប្រសិនបើជាពួកគេមិនអនុវត្តតាមទេ នោះម្ចាស់នាវានឹងត្រូវទទួលរងនូវទណ្ឌកម្មពីសហរដ្ឋអាម៉េរិក និងពីសំណាក់ក្រុមហ៊ុនធានារ៉ាប់រងគ្រោះថ្នាក់ដែលខ្លួនបានទិញផងដែរ ។


លោកស្រី Janet Yellen និយាយថា វានឹងបង្កភាពងាយស្រួលដល់ពួកគេ តែបើមិនដូច្នេះទេ ការដាក់ទោសទណ្ឌនឹងមានផលប៉ះពាល់ដល់ធនាគាររបស់ប្រទេសលោកខាងលិច និងក្រុមហ៊ុនធានារ៉ាប់រងគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនប្រេងធំៗទាំងនោះផងដែរ ។ បណ្ដាញផ្សព្វផ្សាយព័ត៌មានខាងលើបាននិយាយបន្តថា មួយជ្រុងទៀតគឺទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងព្យាយាមចាត់ការទៅនឹងចិន និងឥណ្ឌា ទើបមានការកំណត់តម្លៃប្រេងរបស់រុស្ស៊ីនេះ ដោយសារតែប្រទេសទាំងពីរបានធ្វើការនាំចូលប្រេងរបស់រុស្ស៊ី ហើយទើបតែបានបង្កើនការនាំចូលបន្ថែមទៀតក្នុងពេលថ្មីៗនេះ ដោយសារតែពួកគេទទួល បានការបញ្ចុះតម្លៃពីសំណាក់ទីក្រុងម៉ូស្គូ ហើយក៏មានការសន្និដ្ឋានផងដែរថា លោកស្រី Janet Yellen នឹងជួបចរចាពាក់ព័ន្ធទៅនឹងការកំណត់តម្លៃប្រេងនេះ ជាមួយនឹងមន្ត្រីជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង អារ៉ាប់ប៊ីសាអូឌីតក្នុងពេលប៉ុន្មានថ្ងៃដ៏ខ្លីខាងមុខនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *