Breaking News

សហរដ្ឋអាម៉េរិកបាននិយាយថា ខ្លួនមិនបានរកឃើញថា រុស្ស៊ីនឹងទិញយន្តហោះគ្មានមនុស្សបើកពីប្រទេសអ៊ីរ៉ង់ ដូចការដែលខ្លួនបានចោទប្រកាន់ទេ!!

សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមិនបានឃើញថា រុស្ស៊ីនឹងទិញយន្តហោះគ្មានមនុស្សបើកណាមួយពីប្រទេសអ៊ីរ៉ង់ទេ បើទោះបីជាមានការវាយតម្លៃកាលពីមុនថា វិមានក្រឹមឡាំងគ្រោងនឹងធ្វើដូច្នេះ ខណៈដែលរុស្ស៊ីក្លាយទៅជាឯកោដោយទណ្ឌកម្មអន្តរជាតិ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សារព័ត៌មាន Al Arabiya English ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា “យើងមិនបានឃើញការចង្អុលបង្ហាញណាមួយនៃការដឹកជញ្ជូនពិតប្រាកដ ឬការទិញយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដោយក្រសួងការពារជាតិរុស្ស៊ីនោះទេ ។

កាលពីដើមខែនេះ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានបង្ហើបថា សហរដ្ឋអាម៉េរិកមានចារកម្មដែលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក “រាប់រយគ្រឿង” សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ដោយវគ្គបណ្តុះបណ្តាលយោធានឹងចាប់ផ្តើមនៅដើមខែនេះ។

ប៉ុន្តែកាលពីថ្ងៃអង្គារ លោក Kirby បាននិយាយថា សេតវិមានមិនបានឃើញអ្វី “ដែលបង្ហាញថារុស្ស៊ីនឹងទិញយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់ទេ” ។

ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលប្រទេសចិនសម្រាប់ទិញអាវុធភ្លាមៗ បន្ទាប់ពីសហគមន៍អន្តរជាតិភាគច្រើនបង្ហាញពីការរួបរួមប្រឆាំងនឹងការឈ្លានពានរបស់ខ្លួន ។ មន្ត្រីអាម៉េរិកបានព្រមានក្រុងប៉េកាំងប្រឆាំងនឹងចំណាត់ការបែបនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version