កងទ័ពរំដោះប្រជាជនចិនPLA បានរៀបចំកងកម្លាំងជើងអាកាស និងជើងគោក ដើម្បីត្រួតពិនិត្យប្រតិបត្តិការទាំងមូលនៃ យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក P-8A Poseidon ដែលបានហោះពីលើច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ (២៣ មិថុនា) ។

ចិនបានហៅទង្វើរបស់សហរដ្ឋអាម៉េរិកមានចេតនារំខានដល់ស្ថានភាពក្នុងតំបន់ បង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ ដែលយើងប្រឆាំងយ៉ាងខ្លាំងបំផុត ។ កងទ័ពចិននឹងរក្សាការប្រុងប្រយ័ត្នខ្ពស់ និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសមាហរណកម្មទឹកដីរបស់ប្រទេសចិន ។
ប្រភព ៖ Global Times