សហរដ្ឋអាម៉េរិកបញ្ជូនគណៈប្រតិភូសមាជិកសភាមួយក្រុមធំទៀតទៅទស្សនកិច្ចនៅតៃវ៉ាន់
Read Time:1 Minute, 44 Second
Views:66

សហរដ្ឋអាម៉េរិកបញ្ជូនគណៈប្រតិភូសមាជិកសភាមួយក្រុមធំទៀតទៅទស្សនកិច្ចនៅតៃវ៉ាន់

0 0

សមាជិកសភាតំណាងរាស្រ្តអាម៉េរិកជាច្រើននាក់បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃពុធ ទី07 ខែកញ្ញា ឆ្នាំ2022 គឺជាការធ្វើដំណើរដែលមិនមានការគ្រោងទុករបស់ក្រុមមន្ត្រីជាន់ខ្ពស់អាម៉េរិកចុងក្រោយបំផុតដែលបានមកកាន់កោះនេះ ។

ស្ថានកុងស៊ុលអាម៉េរិកប្រចាំកោះតៃវ៉ាន់បាននិយាយថា សមាជិកសភាចំនួន08រូប ដឹកនាំដោយលោក Stephanie Murphy មកពីបក្សប្រជាធិបតេយ្យប្រចាំនៅរដ្ឋផ្លរីដា ស្ថិតក្នុងចំណោមសមាជិកកំពូល ដែលជាប្រធានគណៈកម្មាធិការផ្នែកសព្វាវុធនៃសភាតំណាងរាស្រ្ដអាម៉េរិក នឹងស្នាក់នៅលើតៃវ៉ាន់រហូតដល់ថ្ងៃសុក្រ ទី09 ខែកញ្ញា ឆ្នាំ2022 ។ ការទស្សនកិច្ចកោះតៃវ៉ាន់លើកនេះ គឺជាផ្នែកមួយនៃកម្មវិធីដំណើរទស្សនកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

“គណៈប្រតិភូអាម៉េរិកមួយក្រុមធំនេះនឹងជួបជាមួយមេដឹកនាំកំពូលរបស់តៃវ៉ាន់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងអាម៉េរិក-តៃវ៉ាន់ ស្ថិរភាពក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបញ្ហាសំខាន់ៗផ្សេងទៀត ។

វិមានប្រធានាធិបតីតៃវ៉ាន់បានឱ្យដឹងថា គណៈប្រតិភូអាម៉េរិក នឹងជួបជាមួយប្រធានាធិបតី Tsai Ing-wen នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី08 ខែកញ្ញា ឆ្នាំ2022 ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រេស៊ីលហាមឃាត់មិនឱ្យលក់ iPhone រហូតទាល់តែ Apple ភ្ជាប់មកជាមួយនូវឆ្នាំងសាក
Next post អាម៉េរិកផ្អាកផ្គត់ផ្គង់យន្តហោះ F-35 ក្រោយរកឃើញបរិក្ខារមួយចំនួនផលិតក្នុងប្រទេសចិន