សហរដ្ឋអាម៉េរិកនឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ 80គីឡូម៉ែត្រឲ្យទៅអ៊ុយក្រែន
Breaking News

សហរដ្ឋអាម៉េរិកនឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ 80គីឡូម៉ែត្រឲ្យទៅអ៊ុយក្រែន

សហរដ្ឋអាម៉េរិកនឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ 80គីឡូម៉ែត្រឲ្យទៅអ៊ុយក្រែនបន្ថែមពីលើទៀត ស្របតាមការស្នើសុំពីសំណាក់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ស្របពេលជាមួយគ្នានេះផងដែរ ប្រទេសនានានៅជុំវិញសកលលោកបានសម្ដែងការព្រួយបារម្ភថា វាអាចនឹងបង្កឲ្យភ្លើងសង្គ្រាមនេះឆាបឆេះកាន់តែខ្លាំងឡើងៗ ដោយឡែកភាគីអ៊ុយក្រែន បានបង្ហាញជំហរថា ខ្លួននឹងមិនប្រើប្រាស់មីស៊ីលទាំងនេះបាញ់ទៅលើទឹកដីរបស់រុស្ស៊ីជាដាច់ខាត ។ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីធ្លាប់បានផ្ញើសារដាស់តឿនម្ដងរួចមកហើយថា ប្រសិនបើប្រទេសលោកខាងលិចបញ្ជូនអាវុធដែលបាញ់បានរយៈចម្ងាយឆ្ងាយឲ្យដល់អ៊ុយក្រែន ដែលអាចបាញ់មកលើទឹកដីរបស់រុស្ស៊ីបាន នោះត្រូវចាត់ទុកថាជាទង្វើដ៏អាក្រក់បំផុតដែលរុស្ស៊ីមិនអាចទទួលយកបាន ដូច្នេះហើយ រាល់ការសម្រេចចិត្តរបស់ប្រទេសលោកខាងលិចក្នុងការមិនបញ្ជូនអាវុធប្រភេទទាំងនេះ ឲ្យដល់អ៊ុយក្រែនគឺជារឿងសមហេតុសមផលបំផុត ។

ប្រភព ៖​

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *