Breaking News

សហរដ្ឋអាម៉េរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅខែក្រោយ

ទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន ធ្វើការរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលជប៉ុនថា សហរដ្ឋអាម៉េរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលមានការចូលរួមពីប្រទេសចំនួន14 រួមទាំងប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិកផងដែរ ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន លោក Yasutoshi Nishimura នឹងស្ថិតក្នុងចំណោមរដ្ឋមន្ត្រីដែលនឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី8 ខែកញ្ញាខាងមុខនេះតទៅ ។ ដោយលោកបាននិយាយបន្តថា កិច្ចប្រជុំនេះមានគោលដៅ និងគោលបំណងទប់ទល់ទៅនឹងឥទ្ធិពលសេដ្ឋកិច្ចដែលកំពុងមានការកើនឡើងរបស់ចិននៅក្នុងតំបន់នេះ ។ ប្រទេសដែលនឹងមានវត្តមានក្នុងកិច្ចប្រជុំនេះរួមមាន អូស្ត្រាលី ប្រ៊ុយណេ ហ្វីជី(Fiji) ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version