សហរដ្ឋអាម៉េរិកនិយាយថា រុស្ស៊ីមានកង្វះខាតយោធាធ្ងន់ធ្ងរ ក្នុងសង្គ្រាមនៅអ៊ុយក្រែន
Breaking News

សហរដ្ឋអាម៉េរិកនិយាយថា រុស្ស៊ីមានកង្វះខាតយោធាធ្ងន់ធ្ងរ ក្នុងសង្គ្រាមនៅអ៊ុយក្រែន

ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia រាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅថ្ងៃទី01 ខែកញ្ញានេះ ដោយបានធ្វើការដកស្រង់ព័ត៌មានពីប្រភពព័ត៌មានផ្នែកសន្តិសុខសហរដ្ឋអាម៉េរិកថា កងទ័ពរុស្ស៊ីកំពុងប្រឈមមុខទៅនឹងការបាត់បង់ និងកង្វះខាតចំនួនកងកម្លាំងរបស់ខ្លួននៅក្នុងសង្គ្រាមអ៊ុយក្រែនជាច្រើន ។ កងទ័ពរុស្ស៊ីបានព្យាយាមដាក់ពង្រាយទាហានមួយចំនួនធំ ដើម្បីជំនួសឱ្យចំនួនកងទ័ពដែលត្រូវបានបាត់បង់ ។ រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលក្រុងម៉ូស្គូមិនទាន់ចេញផ្សាយស្ថិតិផ្លូវការណាមួយនៅឡើយទេ ថាតើទាហានរបស់ខ្លួនប៉ុន្មាននាក់ហើយដែលបានបាត់បង់ជីវិតក្នុងវិបត្តិមួយនេះ ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាកាលពីចុងខែកន្លងមកនេះ អំពីការបង្កើនបរិមាណកងទ័ពរុស្ស៊ីពី 1.9លាននាក់ ទៅ 2.04លាននាក់ ក្នុងនោះរុស្ស៊ីធ្វើការបង្កើនចំនួនកងទ័ពផ្នែកប្រយុទ្ធប្រហែល 137.000នាក់ ចំនួននេះនឹងធ្វើឱ្យចំនួនកងទ័ពផ្នែកប្រយុទ្ធ កើនឡើងដល់ចំនួន 1.15លាននាក់ ហើយការបញ្ជានេះនឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី01 ខែមករា ឆ្នាំ2023 ខាងមុខនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *