Breaking News

សហរដ្ឋអាម៉េរិកនិយាយថា មន្ត្រីរុស្ស៊ីបានធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីត្រួតពិនិត្យមើលយន្តហោះគ្មានមនុស្សបើកដែលអ៊ីរ៉ង់គ្រោងនឹងផ្ដល់ឲ្យខ្លួន!!

ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាម៉េរិកជឿថា មន្ត្រីរុស្ស៊ីបានទៅទស្សនាអាកាសយានដ្ឋានមួយក្នុងប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ ដើម្បីមើលយន្តហោះគ្មានមនុស្សបើកដែលមានសមត្ថភាពវាយប្រហារ ។

សហរដ្ឋអាម៉េរិកនៅដើមសប្តាហ៍នេះ បាននិយាយថា ខ្លួនមានព័ត៌មានដែលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកជាច្រើនរយគ្រឿង រួមទាំងអាវុធមួយចំនួនទៀតដែលមានសមត្ថភាពប្រយុទ្ធ ហើយថាទីក្រុងតេអេរ៉ង់កំពុងរៀបចំបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីឱ្យប្រើប្រាស់វា តែត្រូវបានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបដិសេធ ។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោកបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកដោយគ្មានមូលដ្ឋានអំពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version