Breaking News

សហរដ្ឋអាម៉េរិកចាប់ផ្តើមបង្កើនការហាមឃាត់លើការនាំចេញផលិតផលបន្ទះឈីបទៅកាន់ប្រទេសចិន ព្រោះខ្លាចចិនឈានទៅមុខមុនខ្លួន!!

អាម៉េរិកចាប់ផ្តើមហាមឃាត់លើការនាំចេញផលិតផលបន្ទះឈីបបន្ថែមទៀតទៅកាន់ប្រទេសចិន ស្របពេលដែលក្រុមហ៊ុន Alibaba និងក្រុមហ៊ុនមួយចំនួនទៀតអាចនឹងត្រូវទៅចុះបញ្ជីនៅក្នុងទីក្រុងហុងកុងជំនួសវិញ ។

ការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិកហាក់មានការកើនឡើងកាន់តែខ្លាំង ជាក់ស្ដែងក្នុងពេលថ្មីៗនេះ ខ្លួនត្រូវធ្វើការហាមឃាត់ជាបន្ទាន់នូវផលិតផលឧបករណ៍ផលិតបន្ទះឈីបនាំចេញទៅប្រទេសចិន អាម៉េរិកហាក់រារាំងគ្រប់មធ្យោបាយលើប្រទេសចិន ដើម្បីមិនឲ្យចិនឈានជើងកាន់តែខ្ពស់ជាងខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

ថ្មីៗនេះសហរដ្ឋអាម៉េរិកបានហាមឃាត់ការលក់បន្ទះឈីបទាំងអស់ដែលមានទំហំ 10nm ឬតិចជាងនេះទៅឲ្យក្រុមហ៊ុន SMIC របស់ចិន ដោយឡែកប្រទេសចិនខ្លួនឯងក៏អាចផលិតបន្ទះឈីបទំហំ 7nm រួចមកហើយ ដូច្នេះបញ្ហាចម្បងរបស់អាម៉េរិកនៅពេលនេះ គឺប្រហែលជាបន្ទះឈីបទំហំ 5nm-3nm ។

ជាងនេះទៅទៀតនោះ សហរដ្ឋអាម៉េរិកកំពុងជំរុញឲ្យមានការដាក់ទណ្ឌកម្មផ្នែកបច្ចេកវិទ្យាទំនើបបំផុតប្រឆាំងទៅនឹងប្រទេសចិនបន្ថែមទៀត ខ្លួនបានអំពាវនាវឲ្យប្រទេសហូឡង់ធ្វើការហាមឃាត់ក្រុមហ៊ុន ASML Holding NV ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ទំនើបបំផុតមួយនៅលើពិភពលោកមិនឲ្យធ្វើការជួញដូរជាមួយប្រទេសចិន ហើយអាម៉េរិកក៏បានអំពាវនាវឲ្យក្រុមហ៊ុន Nikon របស់ជប៉ុនបង្កើនទណ្ឌកម្មលើប្រទេសចិនបន្ថែមទៀតផងដែរ ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសទាំងពីរនៅមិនទាន់ធ្វើតាមសំណើរបស់សហរដ្ឋអាម៉េរិកនៅឡើយទេ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version