សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុណាដែលប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់របស់រុស្ស៊ី
Breaking News

សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុណាដែលប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់របស់រុស្ស៊ី

ក្រសួងរតនាគារសហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អាម៉េរិកត្រៀមខ្លួនជាស្រេចក្នុងការដាក់ទណ្ឌកម្មលើស្ថាប័នណាមួយនៅក្រៅប្រទេសរុស្ស៊ីដែលប្រើប្រព័ន្ធទូទាត់ប្រាក់របស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុដែលចូលទៅក្នុងកិច្ចព្រមព្រៀងថ្មី ឬពង្រីកខ្លួនប្រើប្រាស់ប្រព័ន្ធប័ណ្ណទូទាត់ជាតិរបស់រុស្ស៊ី (NSPK)  កំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការគេចចេញពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកតាមរយៈការពង្រីកការប្រើប្រាស់ប្រព័ន្ធទូទាត់ជាតិ MIR នៅខាងក្រៅទឹកដីនៃសហព័ន្ធរុស្ស៊ី។ ”

ក្រសួងរតនាគារអាម៉េរិកក៏បានប្រកាសដាក់ទណ្ឌកម្មលើប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិនៃ NSPK លោក Vladimir Komlev ផង។

​សហរដ្ឋអាម៉េរិកបានគំរាមដាក់ទណ្ឌកម្មលើធនាគារបរទេស ជាពិសេសស្ថាប័នហិរញ្ញវត្ថុតួកគី សម្រាប់ធ្វើការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រុស្ស៊ី Mir ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមបង្កើតប្រព័ន្ធទូទាត់ជាតិរបស់ខ្លួននៅពេលដែលសហរដ្ឋអាម៉េរិកកំណត់គោលដៅប្រទេសនេះដោយការដាក់ទណ្ឌកម្មនៅក្នុងឆ្នាំ 2014 ។ នៅពេលនោះ អតិថិជនរបស់ធនាគាររុស្ស៊ីមួយចំនួនមិនអាចប្រើប្រាស់ Visa និង Mastercard ជាបណ្តោះអាសន្នបានទេ ដោយសារការរឹតបន្តឹង ។

ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ថ្មី ធនាគាររុស្ស៊ីបានចេញប័ណ្ណ Mir ច្រើនជាង 129 លានសន្លឹក។ បច្ចុប្បន្នពួកគេត្រូវបានទទួលយកនៅក្នុងប្រទេសតួកគី វៀតណាម អាមេនី កូរ៉េខាងត្បូង អ៊ូសបេគីស្ថាន បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អូសេទី ខាងត្បូង និងអាបខាហ្ស៊ី ។

Leave a Reply

Your email address will not be published. Required fields are marked *