Breaking News

សហរដ្ឋអាម៉េរិក​ខឹងនឹង​ឥណ្ឌា​រឿងយក​ប្រេង​​របស់រុស្ស៊ីទៅលក់ឲ្យខ្លួន!!

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីអភិបាលរងធនាគារបម្រុងនៃប្រទេសឥណ្ឌា លោក Michael Patra ថា ទីក្រុងវ៉ាស៊ីនតោនបានចោទសួរទៅកាន់ទីក្រុងញូវដេលី ជាមួយនឹងសំណួរអំពីផលិតផលប្រេងរបស់រុស្ស៊ី ដែលត្រូវបានចោទប្រកាន់ថាបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាម៉េរិកពីប្រទេសឥណ្ឌា ។

រតនាគារសហរដ្ឋអាម៉េរិកបានជូនដំណឹងដល់អាជ្ញាធររបស់ប្រទេសឥណា្ឌថា កប៉ាល់ឥណ្ឌាមួយត្រូវបានចោទប្រកាន់ថាបានយកប្រេងពីកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី​ ហើយបញ្ជូនវាទៅកាន់កំពង់ផែក្នុងរដ្ឋ Gujarat មុនពេលប្រេងត្រូវបានដំណើរការ​ជញ្ជូនទៅកាន់ទីក្រុងញូវយ៉ក ​ ។

មន្ត្រី​រូប​នោះ​មិន​បាន​បង្ហាញ​ឈ្មោះ​កប៉ាល់​ដែល​កំពុង​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អ្វី​ផ្សេង​ទៀត​អំពី​បញ្ហា​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា “នោះ​ជា​របៀប​ធ្វើ​សង្គ្រាម វា​ធ្វើ​ការ​ខុស​ប្លែក​ពី​គេ”។

សហរដ្ឋអាម៉េរិកបានហាមប្រាមមិនឲ្យផលិតផលប្រេង និងប្រេងរបស់រុស្ស៊ី ចូលប្រទេសនៅដើមឆ្នាំនេះ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មសំដៅទៅលើទីក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version