សហរដ្ឋអាម៉េរិកកំពុងស្វែងរកការទប់ទល់ឥទ្ធិពលរបស់ចិន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
Breaking News

សហរដ្ឋអាម៉េរិកកំពុងស្វែងរកការទប់ទល់ឥទ្ធិពលរបស់ចិន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

សហរដ្ឋអាម៉េរិកកំពុងស្វែងរកការទប់ទល់ឥទ្ធិពលរបស់ចិន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្របពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កើនការភ័យខ្លាច ក្រែងកើតមានការវាយប្រហារលើកោះតៃវ៉ាន់!!

ទីក្រុងប៉េកាំង បានធ្វើការផ្តោតលើទីក្រុងម៉ាឌ្រីដដោយយកចិត្តទុកដាក់ នៅពេលដែលមេដឹកនាំរបស់បណ្ដាប្រទេសនៃអង្គការណាតូ និងសម្ពន្ធមិត្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមូលផ្តុំគ្នា ស្របពេលដែលមានការជំរុញពីសហរដ្ឋអាម៉េរិកក្នុងការបង្រួបបង្រួមសម្ពន្ធមិត្ត ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋធានីម៉ាឌ្រីដប្រទេសអេស្ប៉ាញនៅថ្ងៃអង្គារនេះ ហើយវាគឺជាកិច្ចប្រជុំកំពូលជាលើកដំបូង ដែលបានរួមបញ្ចូលដៃគូពីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអង្គការណាតូ ក្នុងនោះរួមមាន ប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ។

ប្រភព ៖ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *