សហរដ្ឋ​អាម៉េរិក​កំពុងមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ចុះ​សម្រុង​គ្នា​ខ្លាំងពេករបស់​ចិន​ជាមួយ​នឹង​រុស្ស៊ី!!
Read Time:2 Minute, 6 Second
Views:148

សហរដ្ឋ​អាម៉េរិក​កំពុងមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ចុះ​សម្រុង​គ្នា​ខ្លាំងពេករបស់​ចិន​ជាមួយ​នឹង​រុស្ស៊ី!!

0 0

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ក្នុងអំឡុងពេលជាងប្រាំម៉ោងនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងបានលើកឡើងពីការព្រួយបារម្ភអំពីការចុះសម្រុងគ្នារបស់ទីក្រុងប៉េកាំងជាមួយទីក្រុងម៉ូស្គូ។

អ្នកការទូតទាំងពីរបានពិភាក្សាផ្ទាល់លើកដំបូងរបស់ពួកគេចាប់តាំងពីខែតុលា ដោយកិច្ចប្រជុំនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីពួកគេបានចូលរួមការប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G20 នៅលើកោះបាលីរបស់ឥណ្ឌូណេស៊ី។
លោក Blinken បានប្រាប់សន្និសិទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាដោយសំដៅទៅលើសាធារណរដ្ឋប្រជាមានិតចិនថា “ខ្ញុំបានចែករំលែកម្តងទៀតជាមួយទីប្រឹក្សារដ្ឋចិនថា យើងមានការព្រួយបារម្ភអំពីការចុះសម្រុងគ្នារវាងប្រទេសចិនជាមួយប្រទេសរុស្ស៊ី” ។

លោកបានបន្តថា ទីក្រុងប៉េកាំងមិនបានចូលរួមជាមួយសហរដ្ឋអាម៉រិក និងសម្ពន្ធមិត្តរបស់ខ្លួនក្នុងការថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ហើយបានបង្កើនសកម្មភាពពាណិជ្ជកម្មជាមួយរុស្ស៊ី ខណៈដែលលោកខាងលិចដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ។ ទោះយ៉ាងណា ចិនបានអំពាវនាវឲ្យមានការចរចាបញ្ចប់ជម្លោះ។

គាត់បាននិយាយថា គាត់មិនគិតថាប្រទេសចិនមានអាកប្បកិរិយាអព្យាក្រឹតដូចដែលខ្លួនបាននិយាយទេ ហើយថា ចិនបានគាំទ្ររុស្ស៊ីនៅក្នុងអង្គការសហប្រជាជាតិនិង “ពង្រីកការឃោសនារបស់រុស្ស៊ី” ។

ប្រភព ៖ CNN

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ចិនប្រាប់ឲ្យអាម៉េរិកល្មមបញ្ឈប់ការលាបពណ៌ និង​វាយប្រហារចិនហើយ!!
Next post កម្ពុជា​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov មក​ប្រជុំ​អាស៊ាន!!