សហរដ្ឋអាម៉េរិកកំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ហ្សេលេនស្គី ព្រោះខ្លាចរុស្ស៊ីលបលួចធ្វើឃាតលោក!!
Breaking News

សហរដ្ឋអាម៉េរិកកំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ហ្សេលេនស្គី ព្រោះខ្លាចរុស្ស៊ីលបលួចធ្វើឃាតលោក!!

ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី ។ ​

លោក Sullivan បានប្រាប់វេទិកាសន្តិសុខ Aspen ក្នុងរដ្ឋ Colorado ហើយត្រូវបានដកស្រង់យកមកចុះផ្សាយដោយសារព័ត៌មានYahoo News ថា “សុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ហ្សេលេនស្គី គឺជាអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភ” ។ “នេះគឺជាមេដឹកនាំក្នុងសម័យសង្រ្គាម ដោះស្រាយជាមួយសត្រូវនៅក្នុងប្រទេសរុស្ស៊ី ដែលមានភាពឃោរឃៅ ​ និងមានសមត្ថភាពអាចធ្វើអ្វីៗគ្រប់បែបយ៉ាង”។

លោក Sullivan បានបន្តទៀតថា “ប្រធានាធិបតី ហ្សេលេនស្គី ចាត់វិធានការប្រុងប្រយ័ត្ន ដែលអ្នករំពឹងថានឹងការពារខ្លួនគាត់បាន” ដោយបន្ថែមថា សហរដ្ឋអាម៉េរិកកំពុងជួយសម្រួលដល់សន្តិសុខរបស់មេដឹកនាំអ៊ុយក្រែន ដោយមិនបានបញ្ជាក់លម្អិត ។

អាមេរិក​បាន​ស្នើ​ឲ្យ​ជម្លៀស​លោក ហ្សេលេនស្គី ចេញ​ពី​ក្រុង​គៀវ នៅពេល​ដែល​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន​ក្នុង​ខែកុម្ភៈ ។ លោក​ ហ្សេលេនស្គី មិនបានទទួលយកការផ្តល់ជូននេះទេ ។ ​ប្រធានាធិបតីអ៊ុយក្រែនបានអះអាងជាច្រើនដងថា ឃាតករបានគំរាមកំហែងដល់អាយុជីវិតរបស់គាត់ ហើយមន្ត្រីរបស់គាត់បាននិយាយជាច្រើនដងថា រុស្ស៊ីមានបំណងចង់សម្លាប់លោកប្រធានាធិបតី ។ ទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមេសាថា លោក​ ហ្សេលេនស្គី”ជាប្រធានាធិបតីអ៊ុយក្រែន” ហើយរុស្ស៊ីចង់ឱ្យគាត់អង្គុយចុះ និងយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ី ដើម្បីសន្តិភាព ។

Leave a Reply

Your email address will not be published. Required fields are marked *