សហរដ្ឋអាម៉េរិកបានរៀបចំកិច្ចពិភាក្សា ដើម្បីបញ្ចុះបញ្ជូលប្រទេសឥណ្ឌាឲ្យកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោនចង់ណែនាំក្នុងគោលបំណងកំណត់ប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ និងជំរុញឱ្យតម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះ នេះបើតាមការចុះដោយសារព័ត៌មាន Reuters ។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក Janet Yellen ដែលបច្ចុប្បន្នកំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី បានប្រាប់ទីភ្នាក់ងារនេះថា លោកស្រីមានអារម្មណ៍វិជ្ជមានជាទូទៅចំពោះវិធានការដែលបានស្នើឡើង។
យោងតាមមន្ត្រីជាន់ខ្ពស់រតនាគារដែលបានដកស្រង់នៅក្នុងរបាយការណ៍ ឥណ្ឌាមិនបានសន្យាជាមួយសហរដ្ឋអាម៉េរិកអំពីការកំណត់តម្លៃប្រេងនោះទេ ប៉ុន្តែក៏មិនបានបង្ហាញថាគំនិតនេះមិនល្អនោះដែរ ។
អាម៉េរិកបានព្យាយាមបញ្ចុះបញ្ចូលឥណ្ឌា និងចិនឱ្យចូលរួមក្នុងការកំណត់តម្លៃប្រេងរុស្ស៊ី ។ អ្នកជំនាញសង្ស័យថា ប្រទេសទាំងពីរនឹងយល់ព្រម ព្រោះបច្ចុប្បន្ននេះប្រទេសទាំង២កំពុងទិញប្រេងឆៅរុស្ស៊ីក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន ។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា ប្រាក់ចំណូលប្រេងរបស់រុស្ស៊ីបានកើនឡើងដល់ប្រហែល 20 ពាន់លានដុល្លារនៅក្នុងខែឧសភា ។ សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តចង់ដាក់កម្រិតប្រាក់ចំណូលរបស់ក្រុងម៉ូស្គូក្នុងការប៉ុនប៉ងបង្ខំរុស្ស៊ីឱ្យបោះបង់ចោលនូវប្រតិបត្តិការយោធានៅអ៊ុយក្រែន ។