សហរដ្ឋអាម៉េរិកកំពុងបំពានច្បាប់អន្តរជាតិ – រុស្ស៊ី
Read Time:1 Minute, 36 Second
Views:284

សហរដ្ឋអាម៉េរិកកំពុងបំពានច្បាប់អន្តរជាតិ – រុស្ស៊ី

0 0

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាម៉េរិក លោក Anatoly Antonov បានខឹងនឹងសហរដ្ឋអាម៉េរិកដែលផ្ទេរឧទ្ធម្ភាគចក្រ Mi-17 ចំនួនបួនគ្រឿងដែលខ្លួនបានទិញពីរុស្ស៊ីដើម្បីជាជំនួយសម្រាប់អាហ្វហ្គានីស្ថាននោះ ផ្ដល់ទៅឲ្យអ៊ុយក្រែន​ ។

លោកបានបន្តថា សហរដ្ឋអាម៉េរិកកំពុងបំពានលើកាតព្វកិច្ចអន្តរជាតិ និងគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួន ជាមួយនឹងកញ្ចប់ជំនួយយោធាចុងក្រោយបំផុតរបស់ខ្លួនចំពោះអ៊ុយក្រែន ។

លោកបានចង្អុលបង្ហាញថា  ទីក្រុងវ៉ាស៊ីនតោនបានបរាជ័យក្នុងការទទួលបានការអនុញ្ញាតពីរុស្ស៊ី មុនពេលខ្លួនធ្វើការបង្វែរឧទ្ធម្ភាគចក្រ Mi-17 ចំនួនបួនគ្រឿងដែលខ្លួនទទួលបានពីរុស្ស៊ីទៅកាន់អ៊ុយក្រែន ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីបាននិយាយថា ការផ្ទេរឧទ្ធម្ភាគចក្រ “ត្រូវបានធ្វើឡើងដោយបំពានលើវិញ្ញាបនបត្រអ្នកប្រើប្រាស់ចុងក្រោយ ដែលទាមទារការយល់ព្រមជាលាយលក្ខណ៍អក្សរពីប្រទេសរុស្ស៊ី”។ លោកបានហៅវាថាជា “ការបំពានទាំងស្រុង” នៃកាតព្វកិច្ចរបស់អាម៉េរិកក្នុងនាមជាអ្នកទិញ លោកហើយបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានបិទមិនឲ្យមានការទាមទាររបស់រុស្ស៊ីសម្រាប់ការពន្យល់មួយ។

ប្រភព ៖

RT
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post កងទ័ពអ៊ុយក្រែនប្រហែលជាត្រូវដកថយពីទីក្រុង Severodonetsk – អភិបាលតំបន់Luhansk
Next post កែវយឺតអវកាសJames webb របស់NASAត្រូវបានដុំថ្មអវកាសវាយប្រហារ​