Breaking News

សហរដ្ឋអាម៉េរិកកំពុងត្រៀមជំនួយយោធាមួយឈុតទៀតសម្រាប់ប្រទេសអ៊ុយក្រែន!!

សេតវិមានកំពុងត្រៀមជំនួយផ្នែកយោធាមួយឈុតទៀតជូនដល់ប្រទេសអ៊ុយក្រែន ដោយលោក John Kirby អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីផ្នែកសន្តិសុខជាតិរបស់អាម៉េរិក និងជាអតីតអ្នកនាំពាក្យមន្ទីរបញ្ចកោណនិយាយទៅកាន់អ្នកសារព័ត៌មានថា ជំនួយមួយឈុតថ្មីនេះត្រូវបានអភិវឌ្ឍឡើងឲ្យសក្ដិសមទៅនឹងសង្គ្រាមនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។

ជំនួយចុងក្រោយនេះគឺជាជំនួយទី16 ហើយដែលអាម៉េរិកបានផ្ដល់ឲ្យប្រទេសអ៊ុយក្រែន ដែលមានតម្លៃគិតជាទឹកប្រាក់ដល់ទៅ 8ពាន់លានដុល្លារអាម៉េរិក ដោយចំនួននេះគឺបូករួមជាមួយនឹងជំនួយកាលពីខែមុនជាង 2.2ពាន់លានដុល្លារអាម៉េរិកផងដែរ ។

ប្រភព ៖ CNBC

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version