Breaking News

សហរដ្ឋអាម៉េរិកកំពុងជំរុញឲ្យបង្កើនល្បឿនផលិតអាវុធ ដើម្បីផ្គត់ផ្គង់ទីផ្សារសង្រ្គាមដែលកំពុងមានតម្រូវការខ្លាំងជាពិសេសនៅអ៊ុយក្រែន និងតៃវ៉ាន់ជាដើម!!

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយថា សហរដ្ឋអាម៉េរិកកំពុងជំរុញល្បឿននៃការផលិតអាវុធរបស់សហរដ្ឋអាម៉េរិក ដើម្បីទ្រទ្រង់សង្រ្គាមនៅអ៊ុយក្រែន និងគាំទ្រតៃវ៉ាន់ក្នុងការរៀបចំទប់ទល់នឹងការឈ្លានពានតាមបែបរុស្ស៊ីនាពេលអនាគតពីសំណាក់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Washington Times ។

លោក Sullivan បានប្រាប់សន្និសីទសន្តិសុខដ៏ធំមួយកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់លោក បៃដិន កំពុងជំរុញឱ្យមេដឹកនាំនយោបាយ និងយោធារបស់តៃវ៉ាន់ បង្កើនការទិញអាវុធឱ្យកាន់តែច្រើន ដើម្បីប្រយុទ្ធជាមួយយោធាចិន ប្រសិនបើទីក្រុងប៉េកាំង បើកការឈ្លានពានលើកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ។

ដោយសារតែតម្រូវការអាវុធច្រើនការផលិតសព្វាវុធក៏តម្រូវឱ្យមានល្បឿនលឿនជាងសព្វថ្ងៃនេះ មន្ទីរបញ្ចកោណកំពុងធ្វើការលើមធ្យោបាយដើម្បីបង្កើនសមត្ថភាពនៃឧស្សាហកម្មការពារជាតិអាម៉េរិក ក៏ដូចជាឧស្សាហកម្មការពារសម្ពន្ធមិត្ត ដើម្បីធ្វើឱ្យប្រាកដថាអាវុធ និងឧបករណ៍យោធាផ្សេងទៀតអាចត្រូវបានផលិតឡើង ដើម្បីរារាំងសត្រូវ ។ ​

សហរដ្ឋអាម៉េរិកបានបញ្ជូនអាវុធជាង 5.6 ពាន់លានដុល្លា​រ និងជំនួយសន្តិសុខផ្សេងទៀតដល់កងកម្លាំងយោធារបស់អ៊ុយក្រែន រួមទាំងមីស៊ីលប្រឆាំងរថក្រោះ និងមីស៊ីលប្រឆាំងយន្តហោះ និងកាំភ្លើងធំទំនើបផងដែរ ​។

ការដឹកជញ្ជូនជំនួយនេះកំពុងចោទជាសំណួរថា តើស្តុកយោធារបស់សហរដ្ឋអាម៉េរិកអាចបំពេញ​បានទាន់ពេលវេលាដែរឬទេ ហើយថាតើសព្វាវុធស្រដៀងគ្នានេះអាចនឹងត្រូវបានផ្ដល់ដើម្បីជួយតៃវ៉ាន់ដែរឬទេ ប្រសិនបើចិនប្រើកម្លាំងយោធាប្រឆាំងនឹងកោះនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version