Breaking News

សហភាពអឺរ៉ុបមិនហ៊ានដាក់ទណ្ឌកម្មលើសារធាតុទីតានីញ៉ូមរបស់រុស្ស៊ីនោះទេ!!

បណ្ដាញសារព័ត៌មានរដ្ឋរបស់រុស្ស៊ី RT បានធ្វើការចុះផ្សាយទិន្នន័យពីរបស់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះថា សហភាពអឺរ៉ុបបានលុបចោលនូវសេចក្ដីព្រៀងនៃវិធានការដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុន​ផលិតសារធាតុទីតានីញ៉ូមរបស់រុស្ស៊ី VSMPO-AVISMA ។ យោងទៅតាមរបាយការណ៍ខាងលើបានឲ្យដឹងថា ការសម្រេចចិត្តបានកើតឡើងបន្ទាប់ពីប្រទេសបារាំង និងសមាជិកសហភាពអឺរ៉ុបផ្សេងទៀតសម្ដែងការព្រួយបារម្មណ៍ពាក់ព័ន្ធទៅនឹងការហាមប្រាមនាំចេញសារធាតុទីតានីញ៉ូមរបស់រុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ។

VSMPO-AVISMA ដែលជាក្រុមហ៊ុនអ្នកផលិតសារធាតុទីតានីញ៉ូម និងលោហៈធាតុទីតាញ៉ូមដ៏ធំបំផុតរបស់ពិភពលោក សម្រាប់ប្រើប្រាស់ក្នុងការផលិតយន្ដហោះ ទាំងផ្នែកគ្រោងយន្តហោះ ទាំងបរិក្ខារគ្រឿងយន្ដ និងទាំងប្រព័ន្ធហ្វ្រាំងចុះចតរបស់យន្ដហោះ ។ ក្រុមហ៊ុនលោហៈធាតុរបស់រុស្សីទាំងនេះ គឺជាអ្នកផ្គត់ផ្គង់សារធាតុទីតានីញ៉ូម សំខាន់ៗជូនដល់ក្រុមហ៊ុន Airbus ដែលមានមូលដ្ឋាន​នៅក្នុងប្រទេសសហភាពអឺរ៉ុបដែលជាក្រុមហ៊ុនអ្នកផលិតយន្ដហោះ​ដ៏ធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុននេះមានការកាន់កាប់ភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន Rostec ដែលជាក្រុមហ៊ុនយានអាវកាស ​របស់រុស្ស៊ី ប្រហែលដល់ទៅ 25% និង 1ហ៊ុនបន្ថែមពីលើទៀត ក្នុងការផ្គត់ផ្គង់ផលិតផលនានាដែលពាក់ព័ន្ធទៅនឹងឧស្សាហកម្មយន្ដហោះ ជូនដល់ក្រុមហ៊ុននានាជាច្រើនដល់ទៅ 450ក្រុមហ៊ុន ក្នុងចំណោម 50ប្រទេស រួមទាំងក្រុមហ៊ុន Boeing, Airbus, Embraer និង Rolls-Royce ផងដែរ ។

សារព័ត៌មានរដ្ឋរបស់រុស្ស៊ី RT បានចុះផ្សាយបន្តថា កាលពីខែមុន ក្រុមហ៊ុនអ្នកផលិតយន្ដហោះបានទាមទាឲ្យសហភាពអឺរ៉ុបពិនិត្យមើលសារឡើងវិញនូវគម្រោងនៃវិធានការដាក់ទណ្ឌកម្មលើការនាំចូលសារធាតុលោហនេះពីប្រទេសរុស្ស៊ី ដូចទៅតាមការលើកឡើងពីក្រុមហ៊ុនទីប្រឹក្សា AlixPartners បានបង្ហាញថា បរិមាណ 65% របស់សារធាតុទីតានីញ៉ូម សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មយន្ដហោះរបស់ក្រុមហ៊ុន Airbus ដែលត្រូវធ្វើការនាំចូលពីប្រទេសរុស្ស៊ី​ ដោយឡែកក្រុមហ៊ុនផលិតយន្ដហោះរបស់អាម៉េរិក នៅតែបង្ហាញអំពីជំហររបស់ខ្លួនដោយបានប្រកាសថា ខ្លួននឹងមិននាំចូលសារធាតុទីតានីញ៉ូម ពីក្រុមហ៊ុន VSMPO-AVISMA នេះនោះឡើយ ហើយបាននិយាយបន្តបន្ថែមថា ខ្លួននឹងព្យាយាមស្វែងរកទីផ្សារផ្សេង ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version