មើលទៅសង្គ្រាមនឹងមិនបញ្ចប់ដោយងាយៗនោះឡើយ ដោយសារតែពេលថ្មីៗនេះសហភាពអឺរ៉ុបបានដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មបន្ថែមមួយកម្រិតទៀតចំពោះប្រទេសរុស្ស៊ី ដោយហាមឃាត់មិនឲ្យមានការជួញដូរមាស និងគ្រឿងចក្រនានាជាមួយនឹងប្រទេសរុស្ស៊ី តែខ្លួននៅមិនទាន់ហ៊ានបិទទំនិញកសិកម្មរបស់រុស្ស៊ីនៅឡើយទេ!!
ថ្មីៗនេះសហភាពអឺរ៉ុប បានដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មថ្មីបន្ថែមមួយកម្រិតទៀតចំពោះប្រទេសរុស្ស៊ី ដោយពួកគេដាក់គោលដៅលើ មាស មុខទំនិញក្នុងវិស័យពាណិជ្ជ គ្រឿងចក្របម្រើដល់វិស័យឧស្សាហកម្ម និងស្ថាប័នរុស្ស៊ីចំនួន 50ស្ថាប័នចូលក្នុងបញ្ជីខ្មៅរបស់ពួកគេ ។
យ៉ាងណាមិញសហភាពអឺរ៉ុបហាក់នៅមិនទាន់ហ៊ានប្រថុយបិទទំនិញដែលបម្រើដល់វិស័យកសិកម្ម និងស្បៀងអាហារពីប្រទេសរុស្ស៊ីនៅឡើយទេ ព្រោះវាអាចមានការប៉ះពាល់ដល់ពិភពលោកទាំងមូល ដោយឡែកការដឹកជញ្ជូនទំនិញដែលបានរៀបរាប់ខាងលើកំពុងត្រូវបានផ្អាកជាបណ្ដើរៗហើយដោយសារការដាក់សម្ពាធក្នុងកម្រិតសមូហភាព ។
ប្រភព ៖ Bloomberg