Breaking News

សហភាពអឺរ៉ុបបានដកចេញនូវបម្រាមក្នុងការហុំព័ទ្ធដែនដីតំបន់ Kaliningrad របស់រុស្ស៊ី !!

សារព័ត៌មាន TASS បានចុះផ្សាយថា លោក Mantas Dubauskas អ្នកសម្របសម្រួលរបស់ LTG Cargo ដែលជាក្រុមហ៊ុនក្នុងបណ្ដាញដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនធំ Lithuanian Railways បានធ្វើការរាយការណ៍ក្នុងកញ្ចក់ទូរទស្សន៍ LRT TV កាលពីថ្ងៃសុក្រកន្លងមកនេះថា រថភ្លើងរបស់ប្រទេសលីទុយអានី នឹងត្រលប់មកដឹកជញ្ជូនទំនិញពីរុស្ស៊ីឆ្ពោះទៅកាន់ដែនដី Kaliningrad ដែលត្រូវបានដាក់ទណ្ឌកម្ម ដោយនឹងធ្វើការចាប់ផ្ដើមពីថ្ងៃទី22 ខែកក្កដា ។ Mantas Dubauskas បាននិយាយបន្តថា យើងអាចធ្វើការដឹកជញ្ជូនបានវិញហើយ បន្ទាប់ពីយើងទទួលបានការបញ្ជាក់ពី សហភាពអឺរ៉ុបថា ប្រសិនបើអតិថិជនរៀបចំឲ្យយើងដឹកជញ្ជូននៅថ្ងៃនេះ នោះផលិតផលរបស់លោកអ្នកនឹងទៅដល់ Kaliningrad នៅក្នុងថ្ងៃនេះផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version