Breaking News

សមាជិកសភាអាល្លឺម៉ង់ព្រមានថា លោកខាងលិចកំពុងបង្កើនហានិភ័យនៃការផ្ទុះឡើងនូវសង្គ្រាមលោកលើកទី 3 តាមរយៈការផ្តល់អាវុធដល់អ៊ុយក្រែន!!

សមាជិកសភាអាល្លឺម៉ង់បានព្រមានថា ប្រទេសលោកខាងលិចប្រឈមនឹងការកែប្រែជម្លោះនៅអ៊ុយក្រែនទៅជាសង្គ្រាមលោកលើកទី 3 ដោយសារការបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ។

លោកស្រី Sevim Dagdelen សមាជិកសភាពនៃគណបក្សឆ្វេងនិយម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបញ្ជូនអាវុធធុនធ្ងន់កាន់តែច្រើនឡើងទៅកាន់ប្រទេសអ៊ុយក្រែនក្នុងចំនួនកាន់តែច្រើន ក៏ដូចជាការបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែន កំពុងបង្កើនហានិភ័យនៃសង្រ្គាមដែលនឹងឈានទៅដល់សង្គ្រាមលោកលើកទី 3” លោកបានថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Global Times កាលពីថ្ងៃច័ន្ទ ។ សមាជិកសភារូបនេះបាននិយាយថា ការព្រួយបារម្ភនេះត្រូវបានកើតឡើងនៅក្នុងពីរភាគបីនៃចំនួនប្រជាជនអាល្លឺម៉ង់ ។

​លោកស្រីបានប្រាប់កាសែត China daily ថា “គោលបំណងរបស់អាម៉េរិក និងចក្រភពអង់គ្លេស គឺធ្វើឱ្យរុស្ស៊ីចុះខ្សោយក្នុងរយៈពេលវែង ហើយដើម្បីសម្រេចបាននោះ ប្រទេសលោកខាងលិចសុខចិត្តទទួលយកការស្លាប់ទាហានរាប់ម៉ឺននាក់ និងការឈឺចាប់គ្មានដែនកំណត់ ក៏ដូចជាការបំផ្លិចបំផ្លាញអ៊ុយក្រែនទាំងស្រុង”។

លោកស្រី Dagdelen បានព្រមានថា ជម្លោះនៅអ៊ុយក្រែនកាន់តែយូរនឹងកាន់តែអាក្រក់ទៅៗ នឹងជាផលវិបាកនៅទូទាំងពិភពលោក ។ លោកស្រី​បាន​បញ្ចប់​ថា​៖ «​យើង​ត្រូវការ​កិច្ចប្រឹងប្រែង​ផ្នែក​ការទូត​យ៉ាង​ខ្លាំង ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែលធ្វើឡើងដោយការ​ចរចា ​។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version