Breaking News

សមាជិកព្រះវិហារសាសនា Unification Church ប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល តវ៉ាប្រឆាំងប្រព័ន្ធផ្សព្វផ្សាយជប៉ុនជុំវិញការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Abe!!

សមាជិកព្រះវិហារសាសនា Unification Church រាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដោយពួកគេចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ពីបទបង្កាច់បង្ខូច និងជាការផ្សាយដោយអយុត្តិធម៌ពាក់ព័ន្ធទៅនឹងការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ។


បណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ថា បាតុករមួយចំនួនធំបានប្រមូលផ្ដុំគ្នាក្នុងការធ្វើបាតុកម្មនៅក្នុងទីក្រុងសេអ៊ូល ដោយពួកគេបានសម្តែងការមិនសប្បាយចិត្ត ចំពោះការដែលពួកគេទទួលបានព័ត៌មានទាំងនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ដែលប្រព័ន្ធផ្សព្វផ្សាយទាំងនោះបានហៅព្រះវិហារសាសនា Unification Church ថាជាអ្នកបង្កឲ្យមានករណីឃាតកម្មលើអតីតមេដឹកនាំជប៉ុន Shinzo Abe ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version