សមត្ថភាព​បំបាំងកាយ​ដ៏​អស្ចារ្យ​៖ ​យោធា​អាម៉េរិក​ប្រកាសស្វែងរក​​យន្តហោះ​ចម្បាំង​ F-35B ​ដែល​បាត់ខ្លួន​ បន្ទាប់ពីយន្តហោះនេះជួបគ្រោះថ្នាក់ធ្លាក់អំឡុងពេលហោះហើរ
USA

សមត្ថភាព​បំបាំងកាយ​ដ៏​អស្ចារ្យ​៖ ​យោធា​អាម៉េរិក​ប្រកាសស្វែងរក​​យន្តហោះ​ចម្បាំង​ F-35B ​ដែល​បាត់ខ្លួន​ បន្ទាប់ពីយន្តហោះនេះជួបគ្រោះថ្នាក់ធ្លាក់អំឡុងពេលហោះហើរ

យន្តហោះចម្បាំងអាម៉េរិកដែលមានសមត្ថភាពបំបាំងកាយបានបាត់ខ្លួនអំឡុងពេលជួបគ្រោះថ្នាក់ក្នុងពេលហោះហើរ ដោយជំរុញឱ្យមានការអំពាវនាវ​ពីសំណាក់អាជ្ញាធរដល់សាធារណជនឱ្យជួយស្វែងរកយន្តហោះតម្លៃរាប់លានដុល្លារដែលបាត់ខ្លួននេះ ។

​​យន្តហោះ F-35 នេះបានជួបគ្រោះថ្នាក់នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ South Carolina កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈអ្នកបើកយន្តហោះបាន​ប្រើប្រព័ន្ធសុវត្ថិភាព (eject) ដើម្បីរំដោះខ្លួនចេញដោយសុវត្ថិភាព ។ ​

ទោះជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុធ្លាក់យន្តហោះនេះបានបន្សល់ទុកនូវបញ្ហាដ៏​ធំមួយដោយយោធាអាម៉េរិកមិនអាចស្វែងរកយន្តហោះនោះឃើញឡើយ ដែលនាំឱ្យមានការសុំជំនួយពីអ្នកស្រុក ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ពួកគេកំពុងស្វែងរកដោយមានការសម្របសម្រួលជាមួយនិយតករអាកាសចរណ៍សហព័ន្ធនៅជុំវិញបឹងចំនួនពីរនៅភាគខាងជើងនៃទីក្រុង Charleston ។

យន្តហោះចម្បាំង F-35 នេះជាយន្តហោះដែលផលិតដោយក្រុមហ៊ុន Lockheed Martin មានតម្លៃប្រហែល ៨០ លានដុល្លារក្នុងមួយគ្រឿង។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *