សញ្ញានៃសង្គ្រាមពាណិជ្ជកម្ម!!ក្រុមហ៊ុនចិនផ្អាកគម្រោងសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនៅសហរដ្ឋអាម៉េរិក
Read Time:1 Minute, 41 Second
Views:180

សញ្ញានៃសង្គ្រាមពាណិជ្ជកម្ម!!ក្រុមហ៊ុនចិនផ្អាកគម្រោងសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនៅសហរដ្ឋអាម៉េរិក

0 0

នេះគឺជាសញ្ញានៃសង្គ្រាមពាណិជ្ជកម្មកាន់តែច្បាស់ បន្ទាប់ពីក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនផ្គត់ផ្គង់រថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក និងមានប្រភពមកពីប្រទេសចិន ប្រកាសផ្អាកគម្រោងសាងសង់រោងចក្រអាគុយរថយន្ដអគ្គិសនីធំបំផុតរបស់ពិភពលោកនៅសហរដ្ឋអាម៉េរិក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

ក្រុមហ៊ុន CATL មានទីស្នាក់ការកណ្តាលនៅទីក្រុង Ningde ខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន នៅជាប់ច្រកសមុទ្រតៃវ៉ាន់ និងមានការិយាល័យជាច្រើននៅជុំវិញពិភពលោក ដូចជានៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ទីក្រុងប៉ារីស ប្រទេសបារាំង ទីក្រុង Yokohama ប្រទេសជប៉ុន ទីក្រុង Detroit សហរដ្ឋអាម៉េរិក និងទីក្រុង Vancouver ប្រទេសកាណាដា ហើយមានបុគ្គលិកជាង 24,000នាក់នៅទូទាំងពិភពលោក ។

CATL ជាក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្ដអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក ក្រុមហ៊ុនបានផ្គត់ផ្គង់ផលិតផលរបស់ខ្លួនដល់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនជាច្រើនដូចជា Tesla, BMW, Volkswagen និង Mercedes-Benz ។ ពេលនេះក្រុមហ៊ុនបានប្រកាសពីផែនការផ្អាកការសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនី ដែលមានខ្ទង់ចំណាយចំនួន 5000លានដុល្លារអាម៉េរិកនៅសហរដ្ឋអាម៉េរិក ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Leave a Reply

Your email address will not be published.

Previous post ជប៉ុនបញ្ជេញយន្តហោះចម្បាំងទៅព្រមានយន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ចិន​ពីរ​គ្រឿងដែល​បាន​ហោះហើរ​នៅជិតកោះរបស់​ប្រទេស​ជប៉ុន!!
Next post មនុស្សចំនួន 04នាក់រងរបួស បន្ទាប់ពីរន្ទះបាញ់ក្បែរសេតវិមាន!!