វៀតណាមកំណត់គោលដៅ ក្នុងការក្លាយជាមជ្ឍមណ្ឌលសេដ្ឋកិច្ចផ្នែកសមុទ្រ
Breaking News

វៀតណាមកំណត់គោលដៅ ក្នុងការក្លាយជាមជ្ឍមណ្ឌលសេដ្ឋកិច្ចផ្នែកសមុទ្រ

វៀតណាមត្រៀមរៀបចំក្រុមសេដ្ឋកិច្ចសមុទ្រឱ្យបានចំនួន 7កន្លែងឲ្យបានក្នុងឆ្នាំ2030 ដោយដាក់ចេញនូវគោលដៅជម្រុញឱ្យប្រទេសវៀតណាមក្លាយជាមជ្ឍមណ្ឌលសេដ្ឋកិច្ចផ្នែកសមុទ្រដ៏រឹងមាំ និងជម្រុញការអភិវឌ្ឍក្នុងតំបន់ រហូតធ្វើឱ្យវិស័យនេះគង់រង្សយូរអង្វែង ។

គម្រោងខាងលើត្រូវបានកត់ត្រាក្នុងសេចក្ដីប្រកាស 892/QD-TTg អនុម័តដោយនាយករដ្ឋមន្ត្រី ដោយមានគោលបំណងដើម្បីកសាងក្រុមសេដ្ឋកិច្ចសមុទ្រឱ្យបានចំនួន 7កន្លែង ក្នុងរយៈពេល 10ឆ្នាំខាងមុខនេះ ក្នុងតំបន់ឆ្នេរដែលសក្ដិសម  រួមទាំងអភិវឌ្ឍមជ្ឍមណ្ឌល សេដ្ឋកិច្ច ផ្នែកសមុទ្រ ដ៏ឈានមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានចាប់ពី 3-4កន្លែង ។ ដោយក្រុមសេដ្ឋកិច្ចទាំងនេះនឹងផ្ដោតសំខាន់លើការផ្ដល់សេវាកម្ម ផលិតផលដែលអាចង្កើនចំណូល ទាក់ទាញអង្គភាពធំៗ និងគម្រោងដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដើម្បីគាំទ្រដល់ការរីកចម្រើនដែល មិនបំផ្លាញដល់បរិស្ថាន និងការពារបរិស្ថានសមុទ្រ ។

មានការរំពឹងថា ក្រុមសេដ្ឋកិច្ចទាំងនេះ នឹងរួមចំណែកជួយដល់ការបង្កើតភាពរឹងមាំ ផ្នែកការពារ និងសន្តិសុខជាតិក្នុងផ្នែកផ្ទៃសមុទ្រ និងប្រជុំកោះនានាផងដែរ ។

គួរឱ្យកត់សំគាល់ដែរថា ការអភិវឌ្ឍវិស័យទេសចរណ៍សមុទ្រ និងប្រជុំកោះ ក៏ជារឿងដ៏សំខាន់មួយផងដែរ ដែលប្រទេសវៀតណាមប្រើសម្រាប់ទាក់ទាញសក្ដានុពល និងជាចំណុចខ្លាំងរបស់ធនធានក្នុងវិស័យទេសចរណ៍តាមតំបន់នានាតាមឆ្នេរសមុទ្រទាំងអស់យកមកប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព ។

ក្រៅពីនេះទៀត គម្រោងនេះក៏ផ្ដោតសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ដោយប្រើប្រាស់ វិស័យទេសចរណ៍ជាមូលដ្ឋាន គួបផ្សំជាមួយ មជ្ឍមណ្ឌលទេសចរណ៍បែបអេកូទេសចរណ៍ ការសម្រាកលំហែ Complex និងរមណីយដ្ឋានតាមកោះនានា ដែលទទួលបាន ស្តង់ដារ កម្រិតពិភពលោក ស្ថិតចំកណ្ដាលប្រទេសតំបន់ឆ្នេរភាគខាងលិចឈៀងខាងត្បូង (Kian Sang-Ka Mau) និងតំបន់ផ្សេងៗ ដែលមានកត្តាបរិយាកាសសេដ្ឋកិច្ចសមស្រប ។

ប្រភព ៖ Vietnam Plus

Leave a Reply

Your email address will not be published. Required fields are marked *