ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលចិនបានបង្ហាញនៅថ្ងៃសៅរ៍នេះថា តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិនក្នុងខែសីហាបានវិលត្រឡប់មករកភាពវិជ្ជមានវិញហើយ ខណៈដែលសម្ពាធបរិត្តផរណាដែលចិនបានជួបប្រទះកាលបានត្រឡប់មករកធូរស្រាលចំពេលមានសញ្ញានៃស្ថិរភាពនៅក្នុងសេដ្ឋកិច្ចចិន ។
ការិយាល័យស្ថិតិជាតិបាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០,១ % នៅក្នុងខែសីហាដែលបានកើនឡើងពី -០,៣ % ក្នុងខែកក្កដា ។ ចំណែកអត្រាអតិផរណា ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងឥន្ធនៈ ស្ថិតនៅក្នុងអត្រា ០,៨ % ដដែលក្នុងខែសីហានេះ ។
ប្រទេសចិនក្នុងខែកក្កដាបានក្លាយជាប្រទេសដំបូងគេក្នុងចំណោមប្រទេសអ្នកមានចំនួន ២០ ដែលរាយការណ៍ពីការធ្លាក់ចុះតម្លៃទំនិញប្រើប្រាស់ដោយសារមិនសូវមានតម្រូវការ ខណៈការនាំចេញ និងនាំចូលរបស់ប្រទេសក៏បន្តធ្លាក់បន្ថែមទៀតក្នុងខែនេះ ។ ទីក្រុងប៉េកាំងបានប្រកាសវិធានការជាបន្តបន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីជំរុញកំណើន រួមទាំងការកាត់បន្ថយអត្រាកម្ចីទិញផ្ទះ និងការបន្ធូរបន្ថយច្បាប់នៃការខ្ចីប្រាក់កាលពីសប្តាហ៍មុន ដើម្បីជួយដល់អ្នកទិញផ្ទះ និងស្តារវិបត្តិអចលនទ្រព្យក្នុងប្រទេស ។
Reuters