លោក Boris Johnson ថ្លែងបញ្ចប់តំណែងជាមេដឹកនាំចក្រភពអង់គ្លេស និងសុំឱ្យគ្រប់ភាគីឯកភាពគ្នា
Read Time:1 Minute, 30 Second
Views:88

លោក Boris Johnson ថ្លែងបញ្ចប់តំណែងជាមេដឹកនាំចក្រភពអង់គ្លេស និងសុំឱ្យគ្រប់ភាគីឯកភាពគ្នា

0 0

នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសគឺលោក Boris Johnson បានថ្លែងនៅមុខផ្ទះនាយករដ្ឋមន្ត្រី (ផ្ទះលេខ10 Downing Street ក្នុងទីក្រុងឡុងដ៍) បញ្ចប់តំណែងជាមេដឹកនាំរដ្ឋាភិបាលចក្រភពអង់គ្លេស និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងរាល់កិច្ចសហប្រតិបត្តិការពីគ្រប់វិស័យក្នុងរយៈពេលកន្លងមក ជាពិសេសចំពោះប្រជាពលរដ្ឋដែលបានទុកចិត្តគាត់ឲ្យធ្វើជាអ្នកបម្រើ និងថែមទាំងបានថ្លែងទទូចឱ្យមានឯកភាពក្នុងបក្សអភិរក្សរបស់ចក្រភពអង់គ្លេសមួយនេះផងដែរ ។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Boris Johnson បានក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសចាប់តាំងពីខែកក្កដា ឆ្នាំ2019 បានប្រកាសលាលែងពីតំណែងកាលពីដើមខែកក្កដា ឆ្នាំ2022 បន្ទាប់ពីរដ្ឋមន្ត្រី និងមន្ត្រីក្នុងរដ្ឋាភិបាលបានលាលែងពីតំណែងព្រមគ្នាជាង50នាក់ ដោយអ្នកទាំងនោះបានផ្តល់ហេតុផលដូចគ្នាថា លោក Johnson មិនអាចបំពេញភារកិច្ចក្នុងជួររដ្ឋាភិបាលបានទៀតនោះទេ ជុំវិញរឿងអាស្រូវជាច្រើន រួមទាំងករណីផ្ទៃក្នុងបក្ស និងការដែលលោកពុំអាចមានលទ្ធភាពស្តារទំនុកចិត្តពីគ្រប់ភាគីបាន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ្នកវិនិយោគធំៗនៅជុំវិញពិភពលោកកំពុងសម្រុកវិនិយោគក្នុងទីផ្សារភាគហ៊ុននៅតំបន់អាស៊ាន
Next post លោក ហ្សេលេនស្គី ទទូចឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសបន្តជួយអ៊ុយក្រែនតទៅទៀត