លោក ហ្សេឡេនស្គី ព្រមា​នអំពីការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី នៅមុនថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន​
Breaking News

លោក ហ្សេឡេនស្គី ព្រមា​នអំពីការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី នៅមុនថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន​

“ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា លោកជំរុញឱ្យពលរដ្ឋអ៊ុយក្រែនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងសប្តាហ៍ខាងមុខនេះ ស្របពេលដែលប្រជាជននៅទូទាំងប្រទេសកំពុងរៀបចំពិធីបុណ្យឯករាជ្យជាតិ បន្ទាប់ពីមានការផ្ទុះថ្មីមួយបានវាយប្រហារតំបន់គ្រីមៀ និងការវាយប្រហារដោយការបាញ់មីស៊ីលបានបង្កឱ្យទាហានរុស្ស៊ី និងជនស៊ីវិលចំនួន 12នាក់នៅក្បែររោងចក្រនុយក្លេអ៊ែររបស់ខ្លួនទទួលរងរបួស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោក ហ្សេឡេនស្គី ថ្លែងសុន្ទរកថាកាលពីល្ងាចម្សិលមិញថា ពលរដ្ឋអ៊ុយក្រែនមិនគួរ “បង្ហាញភាពអស់សង្ឃឹម និងការភ័យខ្លាច” ចំពោះប្រទេសរុស្ស៊ីនោះឡើយ ការលើកឡើងនេះបន្ទាប់ពីពលរដ្ឋអ៊ុយក្រែនត្រៀមប្រារព្ធទិវាជាតិខួបលើកទី31 នៃការប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់សហភាពសូវៀត ។

“សប្តាហ៍នេះរុស្សីប្រហែលជាកំពុងព្យាយាមធ្វើរឿងដ៏អាក្រក់នៅមុនថ្ងៃទី24 ខែសីហា ដែលជាថ្ងៃនៃទិវាជាតិរបស់អ៊ុយក្រែន បន្ទាប់ពីររុស្ស៊ីបើកការលុកលុយមកលើខ្លួនរយៈពេលជាង6ខែកន្លងមកនេះ” នេះបើយោងតាមសម្ដីរបស់លោកប្រធានាធិបតី ហ្សេឡេនស្គី ។

Leave a Reply

Your email address will not be published. Required fields are marked *