លោក ហ្សេលេនស្គី ប្រាប់ឲ្យអឺរ៉ុបបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រោះតែរុស្ស៊ីកំពុងតែប្រកាសសង្រ្គាមឧស្ម័នប្រឆាំងនឹងអឺរ៉ុបហើយ!!
Breaking News

លោក ហ្សេលេនស្គី ប្រាប់ឲ្យអឺរ៉ុបបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រោះតែរុស្ស៊ីកំពុងតែប្រកាសសង្រ្គាមឧស្ម័នប្រឆាំងនឹងអឺរ៉ុបហើយ!!

ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៊ី Gazprom  កាលពីថ្ងៃចន្ទបានប្រកាសពីការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នយ៉ាងគំហុកដល់អឺរ៉ុប ដែលគ្មាននរណានឹកស្មានដល់ ដែលនាំឱ្យអ៊ុយក្រែនអំពាវនាវឱ្យលោកខាងលិចចាត់វិធានការលើ “សង្រ្គាមឧស្ម័ន” ដល់បង្កឡើងដោយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AFP  ។

​ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ីបាននិយាយថា ខ្លួនកំពុងកាត់បន្ថយការចែកចាយឧស្ម័នប្រចាំថ្ងៃទៅកាន់ទ្វីបអឺរ៉ុបតាមរយៈបំពង់ Nord Stream ដល់ 33 លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលស្មើនឹងប្រហែល 20 ភាគរយនៃសមត្ថភាពរបស់បំពង់បង្ហូរឧស្ម័នចាប់ពីថ្ងៃពុធ។ ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់និយាយថា​ គ្មានហេតុផលបច្ចេកទេសអ្វីកើតឡើងទេ ​។

ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងបញ្ឈប់ប្រតិបត្តិការមួយនៃទួរប៊ីនប្រតិបត្តិការចុងក្រោយពីរ ដោយសារតែ “លក្ខខណ្ឌបច្ចេកទេសរបស់ម៉ាស៊ីន”។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ការកាត់បន្ថយនេះបង្ហាញថា អឺរ៉ុបគួរតែជំរុញការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី។

លោក ហ្សេលេនស្គី បាន​និយាយ​ថា​ ​នេះ​គឺ​ជា​សង្គ្រាម​ឧស្ម័ន​ដោយបើកចំហ​ដែល​រុស្ស៊ី​កំពុង​ធ្វើ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប ​​។

Leave a Reply

Your email address will not be published. Required fields are marked *