លោក ហ្សេលេនស្គី បាននិយាយថា ពិភពលោកនឹងមិនអនុញ្ញាតឱ្យលោកពូទីនប្រើអាវុធនុយក្លេអ៊ែរទេ
Breaking News

លោក ហ្សេលេនស្គី បាននិយាយថា ពិភពលោកនឹងមិនអនុញ្ញាតឱ្យលោកពូទីនប្រើអាវុធនុយក្លេអ៊ែរទេ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បាននិយាយនៅថ្ងៃពុធនេះថា លោកមិនជឿថាពិភពលោកនឹងអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ​ ពូទីន ប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BILD របស់ប្រទេសអាល្លឺម៉ង់ លោក ហ្សេលេនស្គី បានព្រមានប្រឆាំងនឹងការភ័យខ្លាចចំពោះការគំរាមកំហែងរបស់លោកពូទីន ដោយនិយាយថា សកម្មភាពរបស់ពួកគេ(សម្ពន្ធមិត្ត) នឹងធ្វើឱ្យប៉ុនប៉ងចង់បានទឹកដីអ៊ុយក្រែនកាន់តែច្រើនបន្ថែមទៀត ។

លោក ហ្សេលេនស្គី បាននិយាយថា “ខ្ញុំមិនជឿថាគាត់ (ពូទីន) នឹងប្រើអាវុធទាំងនេះទេ ។ ខ្ញុំគិតថាពិភពលោកនឹងមិនអនុញ្ញាតឱ្យគាត់ប្រើអាវុធទាំងនេះទេ​” ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *