Breaking News

លោក ហ្សេលេនស្គី បានធ្វើការអង្វរដល់សម្ពន្ធមិត្តរបស់ខ្លួនឱ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសមកឲ្យអ៊ុយក្រែន!!

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានធ្វើការអង្វរប្រទេសដែលជាសម្ពន្ធមិត្តរបស់ខ្លួនឱ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសមកឲ្យអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការបន្តវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ។

លោក ហ្សេលេនស្គី បានធ្វើសុន្ទរកថាមួយទៅកាន់ប្រជាជនអ៊ុយក្រែន និងពិភពលោកកាលពីថ្ងៃសៅរ៍ ខណៈដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានឈានដល់រយៈពេលបួនខែពេញ ។ លោកបាននិយាយថា ទណ្ឌកម្មលើរុស្ស៊ីតែមួយមុខគឺមិនគ្រប់គ្រាន់ទេ ហើយប្រទេសអ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសច្រើនជាង “កន្លែងណាៗទាំងអស់នៅលើពិភពលោក”។

ប្រភព ៖ The Hill

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version