លោក ហ្សេលេនស្គី និយាយថា​អង់គ្លេសយល់ដឹងច្បាស់ពីអ្វីដែលអ៊ុយក្រែនត្រូវការ ។​
Breaking News

លោក ហ្សេលេនស្គី និយាយថា​អង់គ្លេសយល់ដឹងច្បាស់ពីអ្វីដែលអ៊ុយក្រែនត្រូវការ ។​

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសបាននឹងកំពុងផ្តល់សព្វាវុធដែលទីក្រុងគៀវត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមជាមួយរុស្ស៊ី ហើយបានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រី បូរីស ចនសុន សម្រាប់ការយល់ដឹងអំពីតម្រូវការរបស់អ៊ុយក្រែន ។


អង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា ដោយមានការសម្របសម្រួលជាមួយសហរដ្ឋអាម៉េរិក ខ្លួននឹងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធរ៉ុក្កែតបាញ់បានច្រើនគ្រាប់ ដែលអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ 80 គីឡូម៉ែត្រ ដែលជាផ្នែកនៃជំនួយយោធាថ្មីរបស់ចក្រភពអង់គ្លេសសម្រាប់ទីក្រុងគៀវ ។


លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូរបស់គាត់ថា “ខ្ញុំដឹងគុណចំពោះនាយករដ្ឋមន្រ្តី បូរីស ចនសុន សម្រាប់ការយល់អំពីតម្រូវការ និងការត្រៀមខ្លួនរបស់យើងក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធយ៉ាងត្រឹមត្រូវមួយដែលពួកយើងត្រូវការ ដើម្បីការពារជីវិតប្រជាជនរបស់យើង” ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *