លោក ហ្សេលេនស្គី និយាយ​ថា អ៊ុយក្រែន​រំដោះបានទីតាំងចំនួន​បី​នៅ​ភាគ​ខាង​ត្បូង ភាគ​ខាង​កើត ពីការគ្រប់គ្រងរបស់រុស្ស៊ី
Read Time:1 Minute, 38 Second
Views:151

លោក ហ្សេលេនស្គី និយាយ​ថា អ៊ុយក្រែន​រំដោះបានទីតាំងចំនួន​បី​នៅ​ភាគ​ខាង​ត្បូង ភាគ​ខាង​កើត ពីការគ្រប់គ្រងរបស់រុស្ស៊ី

0 0

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យបានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការវាយលុករបស់អ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ដោយអរគុណកងកម្លាំងរបស់គាត់សម្រាប់ការរំដោះបានមកវិញនូវទីតាំងចំនួនពីរនៅភាគខាងត្បូង មួយទីតាំងទៀតនៅភាគខាងកើត នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។ ​

គាត់មិនបានបញ្ជាក់ឲ្យច្បាស់ថាទឹកដីនៅឯណាទេ ហើយក៏មិនបានផ្តល់ពេលវេលាដែរ តែគាត់បាននិយាយថាគាត់បានទទួលដំណឹងល្អ ​ពីមេបញ្ជាការយោធា និងជាប្រធានផ្នែកចារកម្មរបស់គាត់ ។

នៅក្នុងវីដេអូសន្ទរកថាពេលយប់របស់គាត់លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់កងកម្លាំងរបស់គាត់សម្រាប់ការរំដោះទីតាំងក្នុងតំបន់ Donetsk ភាគខាងកើត និងការចាប់យក​តំបន់ភាគខាងកើតក្នុងទិសដៅ Lysychansk-Siversk និងការរំដោះទីតាំងនៅភាគខាងត្បូងចំនួនពីរ ។

លោក Kyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតី កាលពីថ្ងៃអាទិត្យមុននេះ បានបង្ហោះរូបភាពទាហានលើកទង់ជាតិអ៊ុយក្រែន លើភូមិមួយ ដែលគាត់និយាយថា ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ដែលជាចំណុចសំខាន់ នៃ​ការវាយលុករបស់អ៊ុយក្រែន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ៊ុយក្រែនសង្ឃឹមថា សហភាពអឺរ៉ុបនឹងទម្លាក់ជំនួយហិរញ្ញវត្ថុដែលមានតម្លៃជាង 5 ពាន់លានដុល្លារដល់ខ្លួនក្នុងសប្តាហ៍នេះ
Next post ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាម៉េរិកបាននិយាយថា ហ្វីលីពីននឹងអនុញ្ញាតឱ្យកងកម្លាំងអាម៉េរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនក្នុងករណីមានជម្លោះនៅតៃវ៉ាន់