លោក ហ្សេលេនស្គី ទៅទស្សនកិច្ចកងទ័ពនៅខ្សែត្រៀមជួរមុខភាគខាងកើតប្រទេស និងបាននិយាយថា អ៊ុយក្រែននឹងដណ្តើមយកគ្រីមៀមកវិញ
Breaking News

លោក ហ្សេលេនស្គី ទៅទស្សនកិច្ចកងទ័ពនៅខ្សែត្រៀមជួរមុខភាគខាងកើតប្រទេស និងបាននិយាយថា អ៊ុយក្រែននឹងដណ្តើមយកគ្រីមៀមកវិញ

មេដឹកនាំអ៊ុយក្រែន ធ្វើទស្សនកិច្ចនៅក្នុងទីក្រុង Izum ដែលជាទីក្រុងធំមួយនៅភាគខាងកើតប្រទេស ដែលកងទ័ពខ្លួនបានដណ្តើមមកវិញពីរុស្ស៊ីនាពេលថ្មីៗនេះ លោកក៏បានប្រកាសផងដែរថា គោលដៅសំខាន់បន្ទាប់គឺការដណ្ដើមយកមកវិញនូវតំបន់គ្រីមៀ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចនៅក្នុងទីក្រុង Izum ដែលជាទីក្រុងដ៏សំខាន់មួយនៃតំបន់ Kharkiv ស្ថិតនៅភាគឦសានប្រទេស កាលពីថ្ងៃពុធកន្លងមកនេះ ដោយទីក្រុងនេះគឺជាតំបន់ចុងក្រោយបំផុត ដែលកងទ័ពអ៊ុយក្រែនអាចវាយបកទៅលើកងទ័ពរុស្ស៊ី និងបានកាន់កាប់តំបន់ទាំងនេះសារជាថ្មី ។

លោក ហ្សេលេនស្គី បានប្រកាសក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Izum ថា “អ៊ុយក្រែននឹងបន្ដដំណើរទៅមុខមិនរុញរាដើម្បីឈានទៅកាន់ជ័យជម្នះ” ហើយលោកបានបង្ហាញជំនឿចិត្តថា កងទ័ពអ៊ុយក្រែននឹងអាចដណ្តើមយកឧបទ្វីបគ្រីមៀពីរុស្ស៊ីមកវិញនៅទីបំផុត បន្ទាប់ពីតំបន់នេះបានបាត់បង់ទៅក្នុងឆ្នាំ2014 ។

Leave a Reply

Your email address will not be published. Required fields are marked *