លោក ហ្សេលេនស្គី ទទូចឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសបន្តជួយអ៊ុយក្រែនតទៅទៀត
Breaking News

លោក ហ្សេលេនស្គី ទទូចឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសបន្តជួយអ៊ុយក្រែនតទៅទៀត

មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានសម្ដែងនូវក្ដីសង្ឃឹមលើនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសគឺ លោកស្រី Liz Truss ថា នឹងបន្តគាំទ្រទីក្រុងគៀវ ដើម្បីការពារប្រជាជនរបស់ខ្លួន និងចូលរួមកម្លាំងគ្នាប្រឆាំងទៅនឹងរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Republic Word ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃទី5 ខែកញ្ញាបន្ទាប់ពីលទ្ធផលបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសគឺលោកស្រី Liz Truss ។

“ខ្ញុំជឿជាក់ថា ពេលយើងធ្វើការជាមួយគ្នា យើងអាចធ្វើអ្វីៗបានច្រើនជាងពេលនេះ ដើម្បីការពារពលរដ្ឋអ៊ុយក្រែន និងប្រឆាំងរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការឈ្លានពានប្រទេសខ្លួនពីសំណាក់រុស្ស៊ី” ពាក្យថ្លែងរបស់លោក ហ្សេលេនស្គី ។

Leave a Reply

Your email address will not be published. Required fields are marked *