លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃអាទិត្យ (07 សីហា) បាននិយាយថា ប្រសិនបើរុស្ស៊ីឈានដល់ការធ្វើប្រជាមតិលើតំបន់ដែលខ្លួនកំពុងកាន់កាប់ក្នុងប្រទេសអ៊ុយក្រែនហើយបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួននោះទីក្រុង គៀវ និងសម្ពន្ធមិត្តអន្តរជាតិនឹងលែងចរចាជាមួយទីក្រុងម៉ូស្គូតទៅទៀតហើយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។