លោក ហេ្សលេនស្គីនិយាយថា  “ពិភពលោកកំពុងជួបប្រទះគ្រោះអត់ឃ្លាន និងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារតែប្រតិបត្តិការណ៍យោធារបស់រុស្ស៊ីក្នុងប្រទេសរបស់ខ្លួន ។
Breaking News

លោក ហេ្សលេនស្គីនិយាយថា  “ពិភពលោកកំពុងជួបប្រទះគ្រោះអត់ឃ្លាន និងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារតែប្រតិបត្តិការណ៍យោធារបស់រុស្ស៊ីក្នុងប្រទេសរបស់ខ្លួន ។

ម្សិលមិញនេះ លោកប្រធានាធិបតិប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយតាមរយៈវីដេអូ Conference ក្នុងកិច្ចប្រជុំ Shangri-La Dialogue ដែលបានប្រារពឡើងនៅប្រទេសសិង្ហបុរី!! លោកបានលើកឡើងដោយបំណងល្អថា “ពិភពលោកកំពុងជួបប្រទះគ្រោះអត់ឃ្លាន និងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារតែប្រតិបត្តិការណ៍យោធារបស់រុស្ស៊ីក្នុងប្រទេសរបស់ខ្លួន ។ លោកបានបន្ថែមថា “ខ្ញុំសូមថ្លែងអំណរគុណអស់លោក សម្រាប់ការផ្ដល់ជំនួយ ការផ្ដល់ជំនួយទាំងនេះមិនមែន សម្រាប់តែប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះនោះទេ គឺសម្រាប់អ្នករាល់គ្នាផងដែរ” ។ គាត់បានគូសបញ្ជាក់ ផងដែរថា “រុស្ស៊ីបានបិទកំពង់ផែរបស់ខ្លួនក្នុងសមុទ្រខ្មៅ និងសមុទ្រ Azov ដែលជាហេតុបង្កឲ្យប្រទេសអ៊ុយក្រែនមិនអាចនាំចេញនូវធញ្ញជាតិនានាទៅកាន់ទីផ្សារពិភពលោកបាន ប្រសិនបើអ៊ុយក្រែនមិនអាចនាំចេញនូវធញ្ញជាតិបានទេនោះ ពិភពលោកទាំងមូលនឹងជួបប្រទះវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរបំផុត ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺ តំបន់អាស៊ី និងតំបន់អាហ្វ្រិក” ។ លោក Zelensky បានធ្វើការចោទប្រកាន់ខ្លាំងៗថា “រុស្ស៊ីគឺជាអ្នកនៅពីក្រោយនៃការឡើងថ្លៃទំនិញសព្វសារពើ ទីក្រុងម៉ូស្គូមានចេតនាដំឡើងថ្លៃលើប្រភពថាមពល និងចំណីអាហារ” ។

ប្រភព ៖

CNN

Leave a Reply

Your email address will not be published. Required fields are marked *