លោក ស៊ី ជីនពីង មានប្រសាសន៍ថា គ្មានប្រទេសណាមានសិទ្ធិធ្វើជាចៅក្រមលើបញ្ហាតៃវ៉ាន់នោះទេ
Read Time:2 Minute, 15 Second
Views:200

លោក ស៊ី ជីនពីង មានប្រសាសន៍ថា គ្មានប្រទេសណាមានសិទ្ធិធ្វើជាចៅក្រមលើបញ្ហាតៃវ៉ាន់នោះទេ

0 0

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ីលោក វ៉្លាឌីមៀរ​ ពូទីន នៅខាងក្រៅអង្គការសហប្រតិបត្តិការសៀងហៃថា គ្មាន​ប្រទេស​ណា​ក្នុង​ពិភពលោក​មាន​សិទ្ធិ​ធ្វើ​ជា​ចៅក្រម​លើ​បញ្ហា​តៃវ៉ាន់​ឡើយ ហើយ​ទីក្រុង​ប៉េកាំង​នឹង​មិន​អត់ឱន​ចំពោះ​ការ​ជ្រៀតជ្រែក​ពី​បរទេស​ឡើយ ​។

លោក ស៊ី ជីនពីង បាននិយាយថា “ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះកងកម្លាំងបំបែកខ្លួនដែលគាំទ្រ “ឯករាជ្យភាពរបស់តៃវ៉ាន់” ក៏ដូចជាប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស ។ គ្មានប្រទេសណាមួយមានសិទ្ធិធ្វើជាចៅក្រមលើបញ្ហាតៃវ៉ាន់នោះទេ” នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋចិន។

លោក ពូទីន និងលោក ស៊ី ជីនពីង បានជួបគ្នាចុងក្រោយកាលពីខែកុម្ភៈ នៅពេលដែលប្រធានាធិបតីរុស្ស៊ី បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី២៤ ។

តៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលក្នុងតំបន់របស់ខ្លួនចាប់តាំងពីឆ្នាំ 1949 នៅពេលដែលកងកម្លាំងគួមីនតាងដែលនៅសល់ដឹកនាំដោយឈៀង កៃឈៀក (1887-1975) បានភៀសខ្លួនទៅកាន់កោះនេះបន្ទាប់ពីទទួលរងបរាជ័យក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសចិន ។ ចាប់តាំងពីពេលនោះមក តៃវ៉ាន់បានរក្សាទង់ជាតិ និងនិមិត្តសញ្ញាមួយចំនួនទៀតនៃសាធារណរដ្ឋចិន ដែលមាននៅក្នុងប្រទេសចិនដីគោក មុនពេលកុម្មុយនិស្តឡើងកាន់អំណាច ។ ទីក្រុងប៉េកាំងបានចាត់ទុកកោះនេះជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួន ហើយ​ត្រូវបានគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងដែរ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុណាដែលប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់របស់រុស្ស៊ី
Next post អគ្គលេខាធិការអង្គការណាតូនិយាយថា ការវាយប្រហារបណ្ដេញទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែននាពេលថ្មីនេះ មិនមែនជាសញ្ញានៃការបញ្ចប់សង្រ្គាមនោះទេ