លោក ពូទីន អនុម័តគោលការណ៍ការបរទេសថ្មី “Russian World”
Read Time:1 Minute, 41 Second
Views:321

លោក ពូទីន អនុម័តគោលការណ៍ការបរទេសថ្មី “Russian World”

0 0

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអនុម័ត “គោលការណ៍ការបរទេសថ្មី” ដែលមានកម្រាស់ 31ទំព័រ ដែលគេហៅថា “Russian World” ។ គោលការណ៍នេះ គឺជាមនោគមន៍វិជ្ជាបែបអភិរក្សនិយម សំដៅ “ការការពារ គ្រប់គ្រង លើកតម្កើនទំនៀមទំលាប់វប្បធម៍ និងផ្នត់គំនិតជាតិ” ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។​

រុស្ស៊ីគាំទ្រអ្នកស្នេហាជាតិ ទាំងពលរដ្ឋខ្លួនដែលរស់នៅក្រៅប្រទេស ក្នុងការអនុវត្តសិទ្ធិរបស់ពួកគេដោយពេញលេញ ដើម្បីធានាថា ទទួលបានការពាររាល់ផលប្រយោជន៍ និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់រុស្ស៊ី ព្រោះរឿងនេះជាចំណែកដ៏សំខាន់ ក្នុងការបង្កើនភាពរឹងមាំរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ ។

ខ្លឹមសារនៃឯកសារនេះក៏បញ្ជាក់ថា រុស្ស៊ីត្រូវបានគេចាត់ទុកថា ជាអតីតប្រទេសសហភាពសូវៀត រាប់ចាប់ពីសមុទ្របាល់ទិកដល់តំបន់អាស៊ីកណ្តាល គឺជា “តំបន់ស្ថិតក្នុងឥទ្ធិពលរបស់ខ្លួនដោយស្របច្បាប់” ។

ស្របពេលជាមួយគ្នានេះដែរ រុស្ស៊ីក៏បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស Slavic ចិន និងឥណ្ឌា រហូតបានពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយតំបន់មជ្ឈិមបូព៌ា អាម៉េរិកឡាទីន និងតំបន់អាហ្វ្រិកផងដែរ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Leave a Reply

Your email address will not be published.

Previous post ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ចិន​កើនឡើង​ដល់​៦៥​នាក់​ហើយ ខណៈការជួយសង្រ្គោះនៅតែបន្ត
Next post បាតុកម្មផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ក្រោយរដ្ឋាភិបាលតម្លើងតម្លៃប្រេងឥន្ធនៈ