លោក ពូទីន សម្រេចមិនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅប្រទេសឥណ្ឌាដោយសារលោករវល់នឹងសង្រ្គាមនៅអ៊ុយក្រែន
Rusia World

លោក ពូទីន សម្រេចមិនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅប្រទេសឥណ្ឌាដោយសារលោករវល់នឹងសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅក្នុងប្រទេសឥណ្ឌានៅខែក្រោយនេះទេ ដោយបានលុបចោលការជួបជុំមេដឹកនាំអន្តរជាតិមួយផ្សេងទៀត បន្ទាប់ពីលោកក៏បានរំលងកិច្ចប្រជុំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS នៅអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោក ពូទីន មាន “កាលវិភាគដ៏មមាញឹក” ហើយការផ្តោតសំខាន់របស់គាត់នៅពេលនេះ គឺការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

លោក ពូទីន បានសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg បន្ទាប់ពីម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូងបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមានកាតព្វកិច្ចចាប់ខ្លួនគាត់ពីបទឧក្រិដ្ឋកម្មសង្គ្រាមក្រោមដីកាដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ។ គាត់បានចូលរួមក្នុងការប្រជុំតាមរយៈតំណភ្ជាប់វីដេអូ ។ មិនដូចអាហ្វ្រិកខាងត្បូងទេ ឥណ្ឌាមិនមែនជាប្រទេសហត្ថលេខីរបស់តុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេទេ ។

លោក ពូទីន កម្រនឹងចាកចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយនៅខែកុម្ភៈ ឆ្នាំ ២០២២ លើអ៊ុយក្រែន ដែលបង្កឱ្យមានរលកនៃការថ្កោលទោសអន្តរជាតិ និងការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកដោយសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្ត ។ គាត់ក៏បានរំលងកិច្ចប្រជុំកំពូល G20 កាលពីឆ្នាំមុននៅប្រទេសឥណ្ឌូនេស៊ីផងដែរ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *