Breaking News

លោក ពូទីន ផ្ញើសារទៅកាន់លោក គីម ជុងអ៊ុន ថារុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ!!

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយ ប្រកបដោយការច្នៃប្រឌិត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង ចេញផ្សាយនៅថ្ងៃនេះ (15 សីហា) ថាលោក ពូទីន បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក គីម ជុងអ៊ុន ក្នុងឱកាសទិវារំដោះជាតិ ក្នុងលិខិតនោះបានបញ្ជាក់ថា ទំនាក់ទំនងកាន់តែរឹងមាំ នោះវានឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងបានជួយពង្រឹងស្ថិរភាពក្នុងឧបទ្វីបកូរ៉េផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version