ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយ ប្រកបដោយការច្នៃប្រឌិត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង ចេញផ្សាយនៅថ្ងៃនេះ (15 សីហា) ថាលោក ពូទីន បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក គីម ជុងអ៊ុន ក្នុងឱកាសទិវារំដោះជាតិ ក្នុងលិខិតនោះបានបញ្ជាក់ថា ទំនាក់ទំនងកាន់តែរឹងមាំ នោះវានឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងបានជួយពង្រឹងស្ថិរភាពក្នុងឧបទ្វីបកូរ៉េផងដែរ ។