លោក ពូទីន ប្រាប់មេដឹកនាំកំពូលអ៊ីរ៉ង់ថា ទណ្ឌកម្មបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសលោកខាងលិចខ្លួនឯង!!
Breaking News

លោក ពូទីន ប្រាប់មេដឹកនាំកំពូលអ៊ីរ៉ង់ថា ទណ្ឌកម្មបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសលោកខាងលិចខ្លួនឯង!!

ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រទេសលោកខាងលិចខ្លួនឯង រួមទាំងការឡើងថ្លៃប្រេង និងវិបត្តិស្បៀងអាហារផងដែរ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់ ​ ។

ប្រធានាធិបតីរុស្ស៊ីបាននិយាយដូចដែលបានដកស្រង់ដោយគេហទំព័រផ្លូវការរបស់មេដឹកនាំអ៊ីរ៉ង់ថា “ទណ្ឌកម្មទាំងនេះបង្កឱ្យមានការខូចខាតដល់លោកខាងលិច [ខ្លួនឯង] និងបញ្ហាដូចជាការឡើងថ្លៃប្រេង ក៏ដូចជាវិបត្តិស្បៀងអាហារកើតឡើងជាលទ្ធផល” ។

យោងតាមគេហទំព័រនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ មេដឹកនាំរុស្ស៊ីក៏បានកត់សម្គាល់ផងដែរថា រុស្ស៊ី និងអ៊ីរ៉ង់កំពុងបង្កើតវិធីសាស្រ្តថ្មីនៃការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ លើសពីនេះទៀត លោកពូទីនបានកត់សម្គាល់ពីការប្រយុទ្ធរួមគ្នានៃប្រទេសទាំងពីរប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី និងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការយោធា ។

ប្រភព ៖ TASS

Leave a Reply

Your email address will not be published. Required fields are marked *