លោក ពូទីន បាននិយាយថា រុស្ស៊ីមានអាវុធជាច្រើនដើម្បីឆ្លើយតប​ទៅនឹងការគំរាមកំហែងរបស់លោកខាងលិច ហើយលោកបានបន្តថា លោកមិននិយាយកុហកទេ
Breaking News

លោក ពូទីន បាននិយាយថា រុស្ស៊ីមានអាវុធជាច្រើនដើម្បីឆ្លើយតប​ទៅនឹងការគំរាមកំហែងរបស់លោកខាងលិច ហើយលោកបានបន្តថា លោកមិននិយាយកុហកទេ

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃពុធនេះ បានបញ្ជាឱ្យមានការចល័តទ័ពជាលើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ដោយព្រមានលោកខាងលិចថា ប្រសិនបើលោកខាងលិចបន្តនូវអ្វីដែលលោកហៅថា “ការគំរាមកំហែងនុយក្លេអ៊ែរ” នោះទីក្រុងម៉ូស្គូនឹងឆ្លើយតបដោយកម្លាំងនៃឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន។

លោកពូទីនបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិថា “ប្រសិនបើបូរណភាពទឹកដីនៃប្រទេសរបស់យើងត្រូវបានគំរាមកំហែង យើងប្រើគ្រប់មធ្យោបាយដែលយើងមានទាំងអស់ដើម្បីការពារប្រជាជនរបស់យើង នេះមិនមែនជាការនិយាយកុហកទេ” ។

លោក ពូទីន បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការចល័តទ័ពមួយផ្នែក ដែលធ្វើឲ្យជម្លោះកើនឡើងកម្ដៅយ៉ាងខ្លាំង ។

លោកពូទីនបាននិយាយថាគោលបំណងរបស់គាត់គឺដើម្បី “រំដោះ” តំបន់ Donbas ភាគខាងកើតអ៊ុយក្រែនហើយថា ប្រជាជនភាគច្រើននៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីមិនចង់ត្រូវបានគ្រប់គ្រងដោយរបបទីក្រុងគៀវ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *