លោក ពូទីន បង្អួតពីសមត្ថភាពអាវុធរបស់រុស្ស៊ី ហើយនិយាយថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកអាវុធទំនើបៗរបស់ខ្លួនជាមួយសម្ពន្ធមិត្ត!!
Breaking News

លោក ពូទីន បង្អួតពីសមត្ថភាពអាវុធរបស់រុស្ស៊ី ហើយនិយាយថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកអាវុធទំនើបៗរបស់ខ្លួនជាមួយសម្ពន្ធមិត្ត!!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងម៉ូស្គូបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសនៅអាម៉េរិកឡាទីន អាស៊ី និងអាហ្រ្វិក ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់អាវុធទំនើបដល់សម្ពន្ធមិត្តរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក ពូទីន បានប្រើសុន្ទរកថានៅឯពិព័រណ៍អាវុធនៅជិតទីក្រុងម៉ូស្គូ ដើម្បីអួតពីសមត្ថភាពអាវុធទំនើបរបស់រុស្ស៊ី ហើយប្រកាសពីឆន្ទៈរបស់ខ្លួនក្នុងការចែករំលែកបច្ចេកវិទ្យាជាមួយប្រទេសដែលមានគំនិតដូចគ្នា ។

លោកពូទីនបាននិយាយនៅក្នុងពិធីបើកវេទិកា “កងទ័ព-2022” នៅជិតទីក្រុងម៉ូស្គូថា “(យើង) បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនសម្ពន្ធមិត្តរបស់យើងនូវប្រភេទអាវុធទំនើបបំផុត ចាប់ពីអាវុធធុនតូច រហូតដល់រថពាសដែក និងកាំភ្លើងធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក”។

លោកបាននិយាយបន្តថា “ស្ទើរតែទាំងអស់នៃអាវុធទាំងនេះត្រូវបានប្រើប្រាស់ច្រើនជាងម្តងក្នុងប្រតិបត្តិការប្រយុទ្ធជាក់ស្ដែង។”

អ្នកវិភាគយោធាលោកខាងលិចនិយាយថា ការអនុវត្តមិនល្អរបស់កងទ័ពរុស្ស៊ី និងសព្វាវុធអាចធ្វើឱ្យការនាំចេញអាវុធរបស់ខ្លួនមិនសូវទាក់ទាញដល់អ្នកទិញដែលមាន​ដូចជាប្រទេសឥណ្ឌា ដែលពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យារបស់ខ្លួនកាលពីអតីតកាល ។

Leave a Reply

Your email address will not be published. Required fields are marked *